ស្ត្រីរូបណាជានិមិត្តរូបក្នុងដួងចិត្តអ្នក សម្រាប់ថ្ងៃ 8 មីនាខាងមុខនេះ?

ទិវា​សិទ្ធិនារី​អន្តរជាតិ គឺជា​ទិវា​មួយ​ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃ 8 មីនា​ជា​រៀងរាល់ឆ្នាំ​ទូទាំង​ពិភពលោក​ដើម្បី​សម្តែង​នូវ​ការគោរព ស្រលាញ់ និង​ការលើកកម្ពស់ និង​ឲ្យ​តម្លៃ​ស្ត្រី​លើ​គ្រប់​វិស័យ​ស្មើនឹង​បុរស រហូត​គេ​បានចាត់ទុក​ស្ត្រី​ជា​មាតា​ពិភពលោក​ថែមទៀត​ផង​។

​​សម្រាប់​ទិវា​សិទ្ធិនារី​អន្តរជាតិ លើក​ទី​109​ដែល​ត្រូវ​នឹង​ថ្ងៃទី​8​មីនា ឆ្នាំ​2020 ខាងមុខនេះ តើ​ប្រិយមិត្ត​បានគិត​ទុក​ហើយ​ឬ​នៅ​ថា​ស្ត្រី ឬ​មិត្ត​នារី​រូប​ណា​ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក​? ចុះ​មានបាន​ត្រៀម​ពាក្យពេចន៍​ជូនពរ និង កាដូ​ពិសេសៗ សម្រាប់​ពញាក់​អារម្មណ៍​ពួកគាត់​ហើយ​ឬ​នៅ​?

​ប្រសិនបើ​ស្ត្រី​និ​មិ​ត្តិ​រូប​ក្នុង​ដួងចិត្ត​របស់​អ្នកជា​អ្នកមានគុណ​ដូចជា​អ្នក​ម្តាយ​ជាដើម អ្នក​អាច​បើក​ហ្វេ​ស​ប៊ុ​ក Messenger​របស់​អ្នក​ក្នុង​ទូរស័ព្ទ OPPO Reno2 F ឬ​ម៉ូ​ដែល​ផ្សេងទៀត​របស់ OPPO ខ​ល​ទៅ​ជូនពរ​គាត់​ដោយ​រៀបរាប់ថា “​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ កូន​សូម​ជូនពរ​ម៉ែ​ឲ្យ​មាន​សុខ​ភាពល្អ ជោគជ័យ​គ្រប់​ភារៈកិច្ច ហើយ​កូន​ចង់​និយាយថា​កូន​ស្រឡាញ់​ម៉ាក់​ជាងគេ ម៉ែ​គឺជា​ស្ត្រី​ម្នាក់​ដែល​ស្អាត ខ្លាំងពូកែ និង​អស្ចារ្យ​ជាងគេ​លើ​លោក ក្នុង​ដួងចិត្ត​កូន​។

ម៉ែ​ជា​ម្លប់​ដ៏​សែន​ត្រជាក់​សម្រាប់​កូន ម៉ែ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​ភាពកក់ក្តៅ និង​តែងតែ​នៅក្បែរ​កូន​គ្រប់​កាលទេសៈ​ទាំង​អស់មិ​ន​ថា​មាន​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ ទោះបី​ពេលខ្លះ​កូន​ធ្លាក់​ដល់​ចំណុចសូន្យ​ក៏ដោយ​!

​ក្នុងករណី​អ្នក​ចង់​ទិញ​កាដូ​សម្រាប់​អ្នក​ម្តាយ​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​ខាងមុខនេះ អ្នក​អាច​ពិចារណា​ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន​កំពុង​ពេញនិយម​កាមេរ៉ា​បួន 48​មេ​ហ្គា​ភិ​ក​ស៊ែ​ល អេក្រង់​ធំ ថ្ម​កាន់​បានយូរ 5000mAh អ៊ី​ន​ធឺ​ណែ​ត​ដើរ​លឿន ថតរូប​និង​វីដេអូ​ខ​ល​ច្បាស់​ស្អាត គឺ OPPO A9 2020 ($269), A5 2020 ($199, រ៉េ​ម​4GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB), និង A5 2020 ($169, អង្គ​ផ្ទុក​ទិន្នន័យ 64GB)​ឬក៏​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បី​ស៊េរី​ថ្មី​បំផុត A31 ($179, រ៉េ​ម​4G​អង្គ​ផ្ទុក​ទិន្នន័យ 128GB)​ធានាថា​អ្នក​ម្តាយ​របស់​អ្នក​ញញឹម​បិទមាត់​មិន​ជិត​ជាក់​ជាមិនខាន​។

​ចំណែកឯ វីរៈនារី​ក្នុង​ដួងចិត្ត​អ្នកជា​អ្នកជំនួញ​, បុគ្គលិក​ក្រុមហ៊ុន​, ម្ចាស់​អាជីវកម្ម ឬ​មាន​ឋានៈ​ធំដុំ​ក្នុងសង្គម​វិញ លោកអ្នក​អាច​ផ្ញើ​សារ​ជូនពរ​ជាមួយនឹង​ពាក្យពេចន៍​ផ្លូវការ​ដូចជា អបអរសាទរ ទិវា​សិទ្ធិនារី​អន្តរជាតិ​លើក​ទី​109​ឬ​ត្រៀម​កាដូ​ទូរស័ព្ទ OPPO Reno 10x Zoom 12GB ($899)​មាន​រ៉េ​ម​ទំហំ​យក្ស 12GB​អាច​ហ្សូ​ម​បាន​ប្រវែង​វែង​រហូតដល់​60​ដង​, Reno 2 ($599) និង Reno2 F ($349) ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បួន 48​មេ​ហ្គា​ភិ​ក​ស៊ែ​ល​។

​សរុបមក ពាក្យ​ជូនពរ សារ​ជូនពរ វីដេអូ​ខ​ល​ជូនពរ ឬ​កាដូ​ពិសេស​ផ្សេងៗ​ដូចជា​ទូរស័ព្ទដៃ OPPO សម្រាប់​ស្ត្រី ឬ មិត្ត​នារី​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​8​មីនា ខាងមុខនេះ​ពិតជា​មាន​សារៈសំខាន់ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់ វីរៈនារី ឬ​ស្ត្រី​ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក ព្រោះ​វា​ឆ្លុះបញ្ចាំង​នូវ ការគោរព​ស្រឡាញ់ ផ្តល់​ការ​កម្លាំងចិត្ត និង​តម្លៃ​ដល់​ពួកគាត់​។​

Leave a Reply