អស់ទាស់ម៉ង ឱក សុគន្ធកញ្ញា ដាក់ម៉ាបទនេះ “កូនយំល្វើយៗ” ឡើងកក្រើកឆាកបាត់ (មានវីដេអូ)

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ខាងផលិតបានបញ្ចេញបទ “កូនយំល្វើយៗ” តែជាការបទស្រាយដោយ អ្នកនាង ឱក សុគន្ធកញ្ញា ។ បទនេះ ពិតជាពីរោះ អមជាមួយកាយវិការប្លែកណាស់ ធ្វើឲ្យទស្សនិកជនជាច្រើន ពេញចិត្តជាខ្លាំង, កញ្ញា មិនត្រឹមតែរាំកូរទេ បើនិយាយពីអត្ថន័យក្នុងបទចម្រៀងនេះវិញបង្កប់ន័យឡើងកប់ម៉ង។

លុះមកដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញតារាចម្រៀងរូបនេះ លេចមុខក្នុងការប្រគំតន្ត្រីមួយ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ Tiger Street Football 2020​ នៅកោះពេជ្រ ព្រមទាំងបានធ្វើការបកស្រាយបទនេះ ជាមួយស្ទីលរាំ ដ៏ទាក់ទាញ ហើយក៏បានបង្កឲ្យមានភាពសប្បាយរីករាយ ជាខ្លាំង ដល់អ្នកដែលបានទស្សនាផ្ទាល់។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា៕ ប្រភព khmer Media


តោះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូខាងក្រោនេះ

Leave a Reply