ទឹកចិត្តល្អប្រពៃណាស់! ឧកញ៉ា ស្រី ចាន់ថន បានចំណាយប្រាក់ផ្ទាល់ខ្លួន ជាងប្រាំពីរម៉ឺនដុល្លារ ជួសជុលផ្លូវមួយខ្សែរ…

កាដូរចូលខែថ្មីគឺខែមីនា ឆ្នាំ២០២០!💐🇰🇭តមតាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តា ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ខ្ញុំបានជួយជួសជុលផ្លូវមួយខ្សែឲ្យមានគុណភាពរឹងម៉ាំល្អដែលមានប្រវែង ២៧០ ម៉ែត្រ និង ទទឹង១៧ ម៉ែត្រ ដោយក្រាលកៅស៊ូក្រាសរឹងម៉ាំចំណាយថវិកាសរុបប្រមាណ(៧៨៥៥០$)(ប្រាំពីរម៉ឺនប្រាំពាន់ប្រាំរយដុល្លាអាមេរិក)។

ដែលបច្ចុប្បន្នផ្លូវនេះស្ទើតែបានខូចខាតទាំងស្រុង នឹងពិបាកធ្វើដំណើរណាស់ ។ ពិសេស ដើម្បីជួយសម្រួលការធ្វើដំណើរជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងបង្កភាពងាយស្រួល កាត់បន្ថយពេលវេលាផងនោះ ពិសេសដើម្បីចូលរួមអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ៕ប្រភព៖ Srey Chanthorn

Leave a Reply