កំសត់ណាស់…ក្មេងស្រីម្នាក់ ចេញពីរៀន ដើររើសសំបកកំប៉ុងបណ្តើរ សំបកដបបណ្តើរ ដើម្បីយកលុយទៅផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់នាង …(មានវិដេអូ)

នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែធ្វើការចែករំលែកពីក្មេងស្រីម្នាក់ ដែលមានឈ្មោះថា Nong Jenny អាយុ៩ឆ្នាំ ដោយរូបនាងតូចម្នាក់នេះ បន្ទាប់ពីរូបនាង ចេញពីរៀនសូត្រ ដោយឆ្លៀតពេលរើសកំប៉ុងអេតចាយ ដើម្បីយកលក់ សម្រួលដល់បន្ទុកគ្រួសាររបស់នាង។ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Jithathai Chaiyathep។

ក្មេងស្រីសែនឆ្លាតម្នាក់នេះ បានចំណាយពេលដើររើសសំបកកំប៉ុងអេតចាយ សំបកដប លក់ ដើម្បីបានប្រាក់គ្រាន់រៀនសូត្រ និងជួយសម្រួលបន្ទុកគ្រួសារ។ នាងតូចម្នាក់នេះ បានប្រាប់ថា ឪពុករបស់នាងបានស្លា ប់តាំងពីនាងនៅតូច មកម្ល៉េះ ហើយសព្វថ្ងៃនេះ នាងរស់នៅជាមួយម្តាយមីង។

Jenny បានប្រាប់ថា រាល់ថ្ងៃដែលនាងចេញពីរៀន ដោយជិះកង់ គឺរូបនាង បានដើររើសអេតចាយបណ្តើរ ។ នាងតូចម្នាក់នេះ បានប្រាប់ថា រាល់ថ្ងៃគឺនាងតែងតែធ្វើបែបនេះ ទី១​ សំបកកំប៉ុងដែលនាងលក់បាន គឺនាងឲ្យទៅអ៊ុំស្រីខ្លះ និងទុកខ្លួនឯងខ្លះ ដើម្បីផ្គត់ផ្គង់ ការសិក្សាររបស់នាង។ ក្រោយពីបានឃើញពីផលលំបាករបស់ប្អូនស្រីភ្លាម ក៏មានចិត្តអាណិត ដល់ប្អូនស្រីជាខ្លាំង។ ហើយក៏មានបងប្អូនជាច្រើន ជួយឧបត្ថម្ភដល់ប្អូនស្រីផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply