តារាចម្រៀងកញ្ញា វ៉ាន់ នីឡា ហាត់ប្រាណសម្រករាងអោយស្លីមត្រៀមខ្លួនចូលវិថីសិល្បះសារជាថ្មីម្តងទៀត……

ភ្នំពេញ ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កញ្ញា វ៉ាន់ នីឡា ក្រោយពីផ្អាកអាជីពសិល្បៈរយៈពេលច្រើនឆ្នាំ ពេលនេះបានប្រកាសថា វិលត្រលប់ មកកាន់ក្បាលមីក្រូជាថ្មី ដោយ មិនយូរទេនាងនឹងចេញបទចម្រៀងថ្មីៗឡើងវិញ ។ ជាក់ស្តែង អ្វីដែលចាប់អារម្មណ៍ ពេលនេះដែរកញ្ញា វ៉ាន់ នីឡា កំពុងសម្រុកហាត់ប្រាណសម្រករាងឱ្យតូចស្រឡូនក្រោយពីនាងបែកសាច់ ទ្រលុកទ្រលន់កាលពីកន្លងទៅ។

ដោយឡែក បាត់មុខពីសិល្បៈច្រើនឆ្នាំ វ៉ាន់ នីឡា បានអះអាងថានឹងចូលប្រឡូកសិល្បៈឡើងវិញដោយត្រៀមចេញបទថ្មីៗនៅក្នុងពេលឆាប់ៗនេះដែរ ។ ការលើកឡើងរបស់ វ៉ាន់ នីឡា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការរីករាយជាខ្លាំង ។យ៉ាងណាមិញកញ្ញា វ៉ាន់ នីឡា មិនបានបញ្ជាក់ថានាងចូលផលិតកម្មអ្វីនោះទេ ។ជាមួយគ្នានេះដែរ វ៉ាន់ នីឡា កំពុងព្យាយាមសម្រកគីឡូ ដែលពេលនេះឡើងដល់ទៅ ៥៧គីឡូ។

កន្លងមកមាន ការសង្ស័យថា វ៉ាន់ នីឡា បែកសាច់ជាងមុនដោយសារនាងទើបសម្រាលកូន តែមកទល់ពេលនេះនាងមិនទាន់ចេញមុខបកស្រាយឱ្យបានច្បាស់សម្រាប់អ្នកគាំទ្រនៅឡើយទេ ស្របពេលនាងបានបង្ហាញមុខក្មេងប្រុសម្នាក់ដែលមានមុខមាត់ដូចនាងបេះដាក់ ។តួយ៉ាង គេចាំបានថាអតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត វ៉ាន់ នីឡា បានផ្អាកពីអាជីពចម្រៀងជាច្រើនឆ្នាំ ក្រោយពីនាងមានរឿងរ៉ាវអាស្រូវជាមួយអតីតគូស្នេហ៍ ។

បាត់មុខជាច្រើនឆ្នាំតែស្រីស្អាតរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រដោយសារជារឿយៗនាងតែងបង្ហើរសំនៀងតាមរយៈការ Cover បទចម្រៀងថ្មីៗ ។ នៅតែមានការសរសើរថា វ៉ាន់ នីឡា នៅតែមានសម្លេងពីរោះដូចមុន រីឯរូបសម្រស់របស់នាងក៏ទាក់ទាញផងដែរគ្រាន់តែបែកសាច់ជាងមុនប៉ុណ្ណោះ៕ប្រភព៖ pop

Leave a Reply