ក្តៅៗ!! ប្រលានយន្ដហោះត្រូវបិទ ក្រោយភ្នំភ្លើងមួយនៅឥណ្ឌូនេស៊ី ផ្ទុះឡើងជះផេះកម្ពស់ជាង ៦ ពាន់ម៉ែត្រ…(មានវីដេអូ)

នៅ​ថ្ងៃ​អង្គារ ទី ០៣ ខែ​មីនា ឆ្នាំ២០២០ ​នេះ ភ្នំ Merapi ដែល​ជា​ភ្នំភ្លើង​សកម្ម​បំផុត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្ទុះ​ឡើង នៅ​ប្រមាណ​ម៉ោង ៥ និង ២២ នាទី​ព្រឹក បណ្ដាល​ឲ្យ​អាជ្ញាធរ​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ភ្លាមៗ ។

ការ​ផ្ទុះ​ភ្នំភ្លើង​នេះ បាន​ជះ​កម្ទេច​ផេះ​ឡើង​ទៅ​លើ​ក្នុង​កម្ពស់​ប្រមាណ ៦ ០០០ ម៉ែត្រ ដែល​ធ្វើ​ឲ្យ​សហគម​ន៍នៅ​ជិត​នោះ គ្របដណ្ដប់​ទៅ​ដោយ​កម្ទេច​ផេះ ។

បើ​តាម​សារព័ត៌មាន CNA បាន​បញ្ជាក់​ថា ភ្នំ Merapi គឺ​មាន​ទីតាំង​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ក្រុង Yogyakarta លើ​កោះ Java ។ ខណៈ​ការ​ប្រកាស​អាសន្ន​ភ្លាមៗ​បាន​ធ្វើ​ឡើង ដើម្បី​ផ្ដល់​ដំណឹង​ដល់​អ្នក​បើក​យន្តហោះ​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ ដើម្បី​បញ្ចៀស​ការ​ហោះហើរ​ឆ្លង​កាត់​ភ្នំ Merapi នេះ ៕


សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply