ញាក់សាច់! ម្ចាស់ហាងប៊ីយូធីស្ទ័រឡើងគេហដ្ឋានថ្មីតម្លៃ ៤០ ម៉ឺនដុល្លារ អធិកអធមដូចពិធីមង្គលការ…..

ពិតជាមិនធម្មតាម្ចាស់ហាងវ័យក្មេងប៊ីយូធីស្ទរ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើននោះ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅយ៉ាងអធិកអធម មិនចាញ់ពិធីមង្គលការឡើយ។

បើនិយាយពីលោក ងួន សាំង គឺមិនសូវមានអ្នកស្គាល់ឡើយ តែបើនិយាយពីម្ចាស់ហាងប៊ីយូធីស្ទរដែល មានថ្វីដៃយ៉ាងជំនាញក្នុងការផាត់មុខ និង អាចរកចំនូលបានច្រើន នោះគឺមានមហាជនជាច្រើនស្គាល់លោក។

យ៉ាងណាមិញម្ចាស់ហាងវ័យក្មេងរូបនេះទើបរៀបចំពិធីឡើងគេហដ្ឋានថ្មី ដែលមានតម្លៃប្រមាណជា ៤០ម៉ឺន ដុល្លារដែលមានទីតាំងនៅបុរីភ្នំពេញផាក នៅជ្រោយចង្វារ ដោយមានអ្នកចូលរួមមិនតិចជាង ៦០តុឡើយ ។ ក្នុងនោះក៏មានវត្តមានអ្នកសិល្បៈចូលរួមផងដែរ ។

ពិធីឡើងគេហដ្ឋានថ្មីរបស់ម្ចាស់ហាងវ័យក្មេងរូបនេះមានការតុបតែងលំអរផ្កាភ្ញីយ៉ាងស្រស់ស្អាត និង មានការស្លៀកជាឈុតបុរាណថែមទៀតផង ។ មើលទៅពិតជាអធិកអធមដូចពិធីមង្គលការមួយ ៕

Leave a Reply