ក្តុកក្តួលណាស់! ប្តីហត់មួយជីវិតហើយ ដល់ពេលមានផ្ទះធំ មានឡាន មានលុយ មានកូនតូចស្អាតៗ បែរជាត្រូវព្រាត់គ្នា គ្មានថ្ងៃត្រឡប់…

ប្តីប្រពន្ធ១គូ ខំប្រឹងពួតដៃគ្នារកស៊ីតាំងពីបាតដៃទទេ រហូតមានជីវភាពធូរធា មានផ្ទះ មានឡានទំនើបជិះ មានលុយចាយ និងមានកូនតូចៗសុទ្ធតែស្អាតៗ តែអកុសល បែរជាបុរសជាត្រូវស្លាប់ចោលប្រពន្ធកូន គញមានថ្ងៃវិលត្រឡប់ ធ្វើឲ្យផ្ទះធំទ្រនំខ្ពស់ ធ្លាប់តែមានសំឡេងសើចក្អាកក្អាយ ប្រែក្លាយជាស្ងាត់ជ្រងំ ជាពិសេស ស្ត្រីជាប្រពន្ធដេកហូរទឹកភ្នែករហាម ព្រោះតែនឹកស្តាយស្រណោះជីវិតប្តីដែលធ្លាប់កម្សត់កម្រជាមួយគ្នាពីមុនមក។

យោងតាមគណនីហ្វេសប៊ុកផេក ឈ្មោះ ជេខួច ប៊ីយូធីឃែរ បានស៊ែរ ពីគណនីហ្វេសប៊ុកឈ្មោះ Sovanna Siemreap មានសំណេរក្តុកក្តួលថា គូឈុនលី ហត់មួយជីវិតហើយ ដល់ពេលធូរធារមានផ្ទះ មានឡាន មានលុយ មានកូនតូចៗស្អាតៗ បែរជាត្រូវព្រាត់ប្រាស គ្មានថ្ងៃត្រលប់ បន្សល់ត្រឹមតែរូបថត😭 អាណិតក្មេងតូចៗផ្ទះធំ តែស្ងាត់ជ្រងំ ធ្លាប់តែអ៊ូអរ សំលេងសើចក្អាកក្អាយ តែពេលនេះចប់ហើយ លេងរីករាយដូចមុនទៀតហើយ។

ក្រោយមក ហ្វេសប៊ុកផេក ខាងលើ បង្ហោះសារ កាលពី៣ម៉ោងមុនថា កាលពីមុនបងបានសន្យាថាបងនិងអូនស្លាប់រស់ជាមួយគ្នា នៅមានបំនងប្រាថ្នាច្រើនទៀតដែលត្រូវធ្វើរួមគ្នា😞😞😞 តែពេលនេះហេតុអ្វីបងទៅចោលអូន មិនបន្តថែរក្សាអូន និង កូនទាំងពីរ ? អូនពិតជាចង់ស្លាប់ទៅតាមបងណាស់ តែអូននៅមានកម្មត្រូវចាំបាច់បំពេញតួនាទី ថែរក្សាកូនតូចយេីងទាំងពីរ បើអត់ពីអូនម្នាក់ទៀត កូនត្រូវកំព្រា ពេលនេះអូនពិតជា តឹងណែនថប់ដេីមទ្រូងខ្លាំងណាស់ ស្លាប់ក៏មិនបាន រស់ក៏មិនស្រណុកក្នុងចិត្ត បើសិនគ្មានកូនទាំងពីរ ម្លេះអូនទៅតាមបងបាត់ហើយ ព្រោះដើម្បីបំពេញ សន្យាដែលយើងបានសន្យានឹងគ្នា ថារួមរស់នឹងគ្នា ដល់ចាស់កោងខ្នង បាត់បង់បងអូនពិតជាពិបាកទទួលយកខ្លាំងណាស់ តែអ្វីដែលអូនត្រូវធ្វើ គឺរឹងមាំដើម្បីកូន សូមអោយវិញ្ញាណខ័នបងទៅកាន់សុគតិភព #អូននឹកបងណាស់ប្ដីសម្លាញ់ ។

ដោយឡែក កាលពីម្សិលមិញ ហ្វេសប៊ុកខាងលើ បង្ហោះសារថា«នាងខ្ញុំជាភរិយានៃសពលោក ឈុនលី សូមធ្វើការគោរពអញ្ជើញបងប្អូន ញាតិមិត្ត ជិតឆ្ងាយទាំងអស់ចូលរួមមរណះទុក្ខនៃពិធីបុណ្យសព និង ដង្ហែសព ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យ ម៉ោង1:30 នាទី ថ្ងៃត្រង់ ឆ្ពោះទៅកាន់ វត្តប្រសាទត្រាំនាគ ខេត្តសៀមរាប ដំណឹងនេះចាត់ទុកជាការអញ្ជើញ និងជូនដំណឹងសាច់ញាតិជិតឆ្ងាយ ទាំងអស់ សូមអធ្យាស្រ័យ ដែល អាក់ខានមិនបានធ្វើការអញ្ជើញផ្ទាល់ ដោយហេតុជាម្ចាស់ដើមបុណ្យរវល់រៀបចំកម្មវិធី សំរាប់សពដែលបានចែកឋាន។ ទីតាំងបុណ្យ : ខាងក្រោយផ្សារលើ បត់តាមការាស់សាំង TOTAL។

Leave a Reply