រំជួលចិត្ត ចង់ស្រក់ទឹកភ្នែក ! ថ្ងៃស្អែកបងស្រី ទ្រី ដាណា និងទៅជួបដើម្បីជួយ គ្រួសារដែរត្រូវភ្លើងឆេះទាំងផ្ទះ និងខ្លួនប្រាណ…

កាលពីរសៀលថ្ងៃមិញនេះ ទី០២ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏ អគ្គិ ភ័ យ មួយ បានឆា ប ឆេះ តូបផ្សាររបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅត្រង់ចំណុចផ្សារក​ អណ្ដេីក​ ស្រុកកំពង់ត្របែក​ ខេត្តព្រវែង ដោយបណ្ដាលធ្វើឲ្យមានការខូតខាតទ្រព្យសម្បត្ដិ រួមទាំង បាត់ បង់ អាយុ ជីវិត ថែមទៀតផង។

ដោយឡែកនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះឲ្យដឹងនៅមុននេះបន្តិចថា ៖​ទើបទំនេរដៃ បើក Facebook ឃើញ ខ្លោចចិត្ត​ណាស់​លោកអើយ។ កូន២នាក់កំពុងពេញស្រលាញ់ ត្រូវលាទៅទាំងនៅក្មេង​ចឹង​ មើលមុខស្រណោះណាស់។

ឪពុកម្ដាយក៏រលាកធ្ងន់​ លឺថាមកពីរត់ទៅជួយកូននៅខាងក្រោយ។ ចិត្តជាម្ដាយ ជាឪពុកគេ មិនចោលកូនទេ ទោះបីត្រូវប្រថុយជីវិតក៏ដោយ។ ខ្ញុំយល់អារម្មណ៍នេះ ការពារកូន ធ្វើគ្រប់យ៉ាងដើម្បីកូន។

លឺថាពួកគាត់កំពុងសម្រាកក្នុងពេទ្យនៅភ្នំពេញ ស្អែកនេះខ្ញុំនឹងទៅលើកទឹកចិត្តពួកគាត់។ ចង់ប្រាប់ថា ខ្ញុំរំភើបចិត្តជាមួយការលះបង់របស់ពួកគាត់ណាស់ មើលរូបម្ដងៗចង់ស្រក់ទឹកភ្នែកហើយ អាណិត​ណាស់​😢😢😢 ៕

Leave a Reply