មិនជឿកុំប្រមាថ បុរសម្នាក់បង្ហោះរឿងរ៉ាវព្រឺក្បាលក្រោយចូលបោះតង់នៅក្នុងព្រៃ….

អបិយជំនឿ ៖ បើនិយាយរឿងអបិយជំនឿអមនុស្ស ប្រាកដជាមានអ្នកខ្លះជឿ ដោយបានជួបផ្ទាល់ តែសម្រាប់អ្នកខ្លះទៀតក៏មិនជឿ ដោយគិតថាវាជាអារម្មណ៍រវើរវាយដែលកើតចេញពីភាពភ័យខ្លាច បន្លំចេញជារូបភាពផ្សេងៗ ដែលបន្លាចខ្លួនឯង ។តើអ្នកជឿទៅលើរឿងទាំងអស់នោះដែររឺទេ?

កាលពីថ្ងៃទី០១មិនាកន្លងផុតទៅនេះ មានគណនីហ្វេសបុកបុរសម្នាក់ឈ្មោះ ខ្លាខ្មៅបានធ្វើការបង្ហោះទាក់ទងនឹងដំណើរកំសាន្តបែបផ្សងព្រេងនៅក្នុងព្រៃ ដែលបានជួបហេតុការណ៍ចម្លែក សឹងតែនិយាយថាបាក់ស្បាតតែម្តង ដោយបុរសខាងលើបានសសេររៀបរាប់ថា “ខ្ញុំជាមនុស្ស ដែលស្រលាញ់ នឹងចូលចិត្តដំណើរកម្សាន្ដចូលព្រៃបំផុត ប៉ុន្ដែពេលនេះអន់ចង់ហើយ។ ខាងក្រោមនេះ ជារឿងរ៉ាវដែលធ្លាប់បានជួបៈ

-បើនិយាយអោយត្រង់ទៅ ខ្ញុំមិនដែលជឿរឿងខ្មោច ឬព្រាយបិសាចអីទេ។

-លើកទី១ ដែលខ្ញុំទៅដល់ទឹកដីជីផាត នឹងអារ៉ែង ដែលពេលនោះខ្ញុំធ្វើដំណើរកាត់ក្នុងព្រៃ រយៈពេល ១៦ម៉ោងគត់ ក្នុងរយៈចម្ងាយដី ៤០គីឡូម៉ែត្រ។ ការដែលធ្វើដំណើរយូរបែបនេះ មកពីស្ថានភាពផ្លូវក្នុងព្រៃលំបាកពេក។ ពួកខ្ញុំបានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ រហូតដល់ម៉ោង ១២ រំលងអាទ្រាធ ក៏ជាប់នៅទួលមួយ ដែលពោពេញ គ្របដំណប់ដោយព្រៃក្រាសឃ្មឹក គ្នាខ្ញុំខ្លះ បានឃើញរូបភាពខុសៗគ្នា អ្នកខ្លះលឺសម្លេងមនុស្សថ្ងូរ អ្នកខ្លះលឺសម្លេងគ្នាឯងហៅ ស្របពេលម្នាក់ៗ នៅកន្លែងដាច់ពីគ្នា អ្នកខ្លះជិះដាច់ហ្វូរ អ្នកខ្លះមកកេះខ្នង អ្នកខ្លះឃើញភ្លើងហោះ ឯចំណែកខ្ញុំខុសគេ គឺធាក់ទម្លាក់ពីលើម៉ូតូតែម្ដង។ (ចាប់តាំងពីពេលនោះមកខ្ញុំក៏មានអារម្មណ៍ថាជឿខ្លះ)។

ក្រោយមក ខ្ញុំបានធ្វើដំណើរទៅកាន់ព្រៃគីរីរម្យ មួយកន្លែងដែលជ្រៅគួរសម ផុតពីកន្លែងដែលមានមនុស្សអ៊ូអរ។
-ខ្ញុំទៅចំនួន២លើក លើកទី១ មាន៤នាក់ ក្នុងនោះមានមិត្តខ្ញុំម្នាក់ គឺ Vai Vy ដែលគ្រប់គ្នាបានស្គាល់ឈ្មោះ Nick name របស់គាត់គឺ Vai Sex គាត់បានឃើញមនុស្សឈរនៅក្បែតង់។ តែខ្ញុំមិនចាប់អារម្មណ៍ទេ ខ្ញុំបានបន្ទោសគាត់ថា ចេះតែរវើរវាយ។
-លើកទី២ ថ្ងៃសៅរ៍ ៧កើត ខែផល្លូន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ខ្ញុំបានទៅម្ដងទៀត តែម្ដងនេះ ខ្ញុំទៅតែ២នាក់ មិត្តភក្ដិខ្ញុំម្នាក់ គឺ Som Nang យប់ជ្រៅរំលងអាទ្រាធ អាកាសធាតុកាន់តែត្រជាក់ ម្នាក់ៗ ក៏ចូលត់ងរៀងខ្លួនដូចដែលមានក្នុងរូប Post នេះ។ ស្រាប់តែយប់ឡើង ខ្ញុំឃើញភ្លើងហោះឡើងភ្លឺចែសពេញព្រៃ ខ្ញុំគិតថា ព្រឹកឡើងភ្លឺហើយ តែមិនចាប់អារម្មណ៍ ព្រោះភ្នែកនៅងងុយនៅឡើយ ក៏ដេកទៅវិញ មួយសន្ទុះក្រោយមក ក៏បើកភ្នែកម្ដងទៀត ស្រាប់តែងងឹតឈឹង ដឹងអីនៅយប់សោះ (ម៉ោង ២រំលងអាទ្រាធ) នៅតែមិនខ្វល់ ក៏ដេកទៅវិញ លុះព្រឹកឡើង សំណាង គាត់សួរខ្ញុំថា បងអត់គេងទេអី បានជាយប់មិញ ខ្ញុំឃើញអង្គុយអាំងភ្លើង ក្រោយមកក៏មកអង្គុយក្បែតង់ខ្ញុំ ស្រាប់តែខ្ញុំភ្ញាក់ព្រឺត ខ្ញុំក៏និយាយថា ខ្ញុំគេងរហូតតើ អត់មានចេញពីតង់ទេ ដល់ពេល ដឹងរឿងបែបនេះ ម្នាក់ៗ ចង់ស្លរអាចម៍។

Leave a Reply