មហាជនភ្លឹកនឹងសម្រស់អ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា ចូលកម្មវិធីម្សិលមិញ ស្អាតណាស់…..

កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ទើបតែបានស្វាគមន៍អ្នកគាំទ្រឡើងវិញដោយបង្ហាញវត្តមានលើឆាកតន្ត្រី បន្ទាប់ពីផ្អាកមួយរយៈរវល់រឿងសម្រាលកូនកាលពីពេលកន្លងទៅនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខណៈឡើងអុកឡុកលើឆាកតន្ត្រីជាថ្មីថ្មីនេះ Mommy សម័យថ្មី ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រគត់សម្គាល់ឃើញថា តែងខ្លួនឡើងខ្ញង់ពោលគឺស្រស់ស្អាតខ្លាំងស្ទើរមិនដឹងថានាងមានកូនទៅហើយ ។

តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនលើកសរសើរថា បើទោះជាមានកូនក្តី ប៉ុន្តែនាងមានភាពឆ្លាតវៃក្នុងការថែរក្សារាង និង មុខមាត់ឱ្យនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ដោយមើលទៅមិនមានភាពខុសគ្នាពីកាលនៅវ័យក្រមុំឡើយ ។

តោះកុំឱ្យចេះតែថា មកមើលសម្រស់ Mommy សម័យថ្មី ឱក សុគន្ធកញ្ញា ទាំងអស់គ្នា ៖

Leave a Reply