ឆៃ លីដា​ឡែ​ន រន្ធត់ចិត្ត​ខ្លាំង​ក្រោយ​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធំ​បុក​ស្លាប់​ឪពុក​-​កូន​និង​ស្ត្រី​ពោះ​ធំ​ត្រូវជា​ម្ដាយ​របួសធ្ងន់​ត្រូវ​កាត់​ជើង….

ភ្នំពេញ​ ៖​ តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​សម្ដែង​អារម្មណ៍​តក់ស្លុត​និង​រន្ធត់​ចិត្តខ្លាំង​ក្រោយពេល​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បើក​បុក​កង់​បី​ឥណ្ឌា​និង​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ឪពុក​-​កូន​២​នាក់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។ ចំណែក​ឯ​ប្រពន្ធ​ពោះ​ធំ ​រង​របួស​ធ្ងន់​ត្រូវ​កាត់​ជើង​មួយ​ចំហៀង​ខណៈ​មនុស្ស​ប្រុស​-​ស្រី​២​នាក់​ផ្សេងទៀត​ក៏​រង​របួស​ធ្ងន់​ស្រាល​ផង​នោះ​។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា ​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​ ស្ថិតនៅ​ចំ​ណុង​ស្តុ​ប​ព្រែក​ហូរ​ក្រុង​តាខ្មៅ​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់​ស្រាល ​នេះ​បើ​យោង​តាម​ការ​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ផ្អែក​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ Account Facebook​ ឈ្មោះ Minear Dararith​ បាន​រៀបរាប់​ភ្ជាប់​វីដេអូ​និង​រូបភាព​យ៉ាង​រន្ធត់​ដូច្នេះ​ថា (២៦.០២.២០២០) ស្តុ​ប​ព្រែក​ហូរ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​ណាស់​ស្លាប់​២​នាក់​របួសធ្ងន់​២​នាក់​ស្រាល​ម្នាក់ ( ប្តី​ស្លាប់ កូន​ស្លាប់ ប្រពន្ធ​ពោះ​ធំ​ហើយ​ត្រូវ​កាត់​ជើង​ទៀត​ ដោយមាន​ការ​ចែក​រំលែក​បែបនេះ​តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន ភ្លាមៗ​នោះ​បាន​សម្តែង​អារម្មណ៍​តក់ស្លុត​ថា ​ពុទ្ធោ​ឡាន​ធំ​នេះ ​លឿន​ៗ​ណាស់​បើក​គ្មាន​គិត​ជីវិត​គេ​ទេ លោក​អើយ​លោក​។

តារា​ស្រី​ចូលចិត្ត​តុបតែង​ខ្លួន​សិច​ស៊ី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ខ្ញុំ​ក៏​ធ្លាប់​ជួប​ដែល​មិនមែន​ទាំងអស់​ទេ ឡានធំ​ខ្លះ​គេ​មាន​សុជីវធម៌​ក្នុង​ខ្លួន​តែ​ឡាន​ធំ​មាន​ជាតិ​ម្យ៉ាង​នៅ​ក្នុង​ខ្លួន។ តែ​ទោះ​យ៉ាង​ណា​ក៏​ភាគច្រើន​គេ​បន្ទោស​ឡាន​ធំ​ដែរ ដូច្នេះ​គួរតែ​ប្រុងប្រយ័ត្ន បើ​យើង​បើក​យឺត​ហើយ​ស៊ី​ផ្លេ​រ មិន​មាន​គ្រោះថ្នាក់​ដល់​ថ្នាក់​នេះ​ទេ។

អ្នក​មេម៉ាយ​ចាយ​រាង ឆៃ លីដា​ឡែ​ន បាន​បន្ថែម​ថា​អ្នក​បើក​បរ​ត្រូវ​យល់​ពី​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ច្រើន​ទើប​ល្អ ថា​ដល់​ភ្លើងស្តុប​យើង​បង្អន់ល្បឿន​ឬ​ពេល​ដល់​ទើប​ជាន់​ប្រាំង​? អរគុណ​សម្រាប់​ការ​បញ្ចេញ​យោបល់​របស់​បងប្អូន​មួយ​ចំនួន​តែ​ខ្ញុំ​ធ្លាប់​ជួប​ឡាន​ធំ​ច្រើន​ដែល​គាត់​បើកបរ​ឡាន​បែប​ណា​នោះ​។

Leave a Reply