អបអរសាទរ! ស្រីស្អាត ស៊ូរ៉ា ចូលរោងជ័យ ជាមួយកូនកម្លោះសង្ហា ហើយព្រឹកនេះ…..

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ច្បាស់ជាបានស្គាល់ពី ស្រីស្អាត ម៉ែន សូលី ហៅក្រៅ ស៊ូរ៉ា ដែលជាពន្លកតារាស្រីវ័យក្មេង ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពី មិត្តៗយុវ័យក្នុងបណ្ដាញសង្គម។ប៉ុន្តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដល់ហ្វេនៗ ក្រោយពីបែកធ្លាយដំណឹងមកថា រូបនាង និងម្ចាស់បេះដូង បានដឹកដៃគ្នា ចូលរោងជ័យហើយ នាព្រឹកមិញនេះ។

ក្នុងនោះដែរ គេឃើញថា ស៊ូរ៉ា បានតុបតែងខ្លួន យ៉ាងស្រស់សោភា ក្នុងឈុតចងក្បិនបុរាណ ជាកូនក្រមុំខ្មែរ រួមជាមួយវត្តមានស្វាមី ដ៏ខ្ពស់សង្ហា អមដោយស្នាមញញឹមស្រស់ថ្លា មើលទៅមាន ភាពសាកសមគ្នាខ្លាំងណាស់។គួរបញ្ជាក់ដែរថា ស៊ូរ៉ា ក៏បានរៀបចំពិធីភ្ជាប់ពាក្យ កាលពីល្ងាចម្សិលមិញ ហើយព្រឹកនេះ ចូលរោងការ ផ្ទាល់តែម្ដង ក្រោមវត្តមានភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ និងពិធីទាំងមូល មើលទៅពិតជា ឱឡារិកក្រៃលែង៕ ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម៖

Leave a Reply