ចង់លើសជាតិស្ករ!! ខាងប្រុសសួ អូនចង់បានអីឆ្នាំហ្នឹង ខាងស្រី សុំតែលុយមកបង មានអីបានដូចចិត្តបានលុយមួយបាច់ធំ សិតតែលុយខ្មែរ…

រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ នូវអ្នកនាង សុខ សុម៉ាវត្ដី ចំពោះទំនាក់ទំនងចំណងស្នេហាជាមួយនឹង កីឡាបាល់ទាត់រូបស្រស់សង្ហារ ក្នុងក្លឹបបាលទាត់ បឹងកេតនោះគឺ លោក លី វ៉ាហេត ដែលអ្នកទាំងពីរ តែងតែបង្ហោះភាពផ្អែមល្ហែមជាមួយគ្នានាពេលកន្លង នៅលើបណ្ដាញសង្គម ហ្វេសប៊ុក រហូតធ្វើឲ្យក្រុមអ្នកគាំទ្រអ្នកទាំងពីរ មានការច្រណែនជាខ្លាំង។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ ប្រភពលេចធ្លាយពីអ្នកនៅក្នុងចង្កោមសិល្បៈបានទម្លាយឲ្យដឹងពីទំនាក់ទំនងអ្នកនាង សុខ សុម៉ាវត្ដី និងកំលោះសង្ហារលោក លី វ៉ាហេទ ដោយអ្នកទាំង២នឹងកាន់ដៃគ្នាចូលរោងការឆាប់ៗនេះ បន្ទាប់ពីអ្នកទាំងពីរទើបតែ ថតរូប Pre-Wedding កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈដែលចំណងស្នេហ៏ខុសវ័យមួយនេះ បានស្គាល់ចិត្ដថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដោយឡែក កាលពីម្សិលមិញនេះដែរ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាទិវាបុណ្យនៃសេចក្ដីស្រលាញ់ ដែលមនុស្សជាច្រើនទូទាំងពិភពលោក បានបង្ហាញពីក្ដីស្រលាញ់របស់ខ្លួន ទៅមនុស្សដែលខ្លួនស្រលាញ់។ ទទឹមនឹងនេះដែរ អ្នកនាង សុខ សុម៉ាវត្ដី ក៏ត្រូវបានអនាគតស្វាមីរបស់ខ្លួន លោក លី វ៉ាហេត បានជូននូវបាច់ផ្កា ដែលធ្វើអំពីលុយ យ៉ាងស្រស់ស្អាតជូនទៅកាន់រូបនាងថែមទៀតផង។ ប៉ុន្ដែអ្វីដែរជាការចាប់អារម្មណ៏សម្រាប់មហាជននោះ គឺបាច់ផ្កាដ៏ស្រស់ស្អាតមួយនេះ គឺរៀបចំធ្វើអំពី ក្រដាសប្រាក់ ១០,០០០រៀល។

ក្នុងនោះដែរ អ្នកនាង សុខ សុម៉ាវត្ដី ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ខាងប្រុស អូនចង់បានអីឆ្នាំហ្នឹង ខាងស្រី សុំតែលុយមកបង លទ្ធផលដែលប្រាប់ថាមិនបាច់កាដូទេ យកតែលុយមកបង ឥលូវបានដូចចិត្ត ហាហាហា ឆ្នាំក្រោយសុំក្រដាសធំជាងហ្នឹងមកបង សួរថាម៉េចមិចមិនដាក់ $? គាត់ថាគាំទ្រប្រាក់ (៛) ស្រលាញ់ណាស់កំពូលលួង កំពូលយកចិត្ត កំពូលងរង៉ក់ កំពូលតថ្លៃ ម្ចាស់ thanks u for everything ឆ្នាំនេះ Surprises អូន Failed មុខឡើងស្លេកតាបុិ Ly Vahed”។

Leave a Reply