បទថ្មី «ព្រៃវែងរឿងខ្ញុំ» របស់ តារាចម្រៀង​ ណាណៃ ឡូយណាស់ចេញភ្លាមមានការគាំទ្រខ្លាំង រីឯសាច់រឿងវីញកំសត់ ទប់ទឹកភ្នែកមិនបាន….(មានវីដេអូ)

ភ្នំពេញ៖​កាលពីម្សិលមិញ MV បទចម្រៀង «ព្រៃវែងរឿងខ្ញុំ»​ ​បានចេញជាផ្លូវការដែលនិយាយពីជីវិត​ពិត​របស់​ក្មេង​ស្រី​​កំព្រា​ម្នាក់​តស៊ូ​លះ​បង់​គ្រប់​បែប​យ៉ាង​​មិន​ថា​​​ការ​សិក្សា​​នោះ​ទេ​ ដើម្បី​រក​លុយ​ទៅ​ជួយ​ម្ដាយ​ និង​មើល​​ថែ​ប្អូន​មិន​ខ្លាច​នឿយ​ហត់ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គ្រាន់​តែ​បទ “ព្រៃវែងរឿងខ្ញុំ” ចេញភ្លាមទស្សនិកជនបានសរសើរ អត្ថន័យ​បទ​ចម្រៀង​មួយ​បទ​នេះ​ចាក់​ដោត​ខ្លាំង​ណាស់​សូម​សរសើរ​អ្នក​និពន្ធ និង​អ្នក​ដឹកនាំ​សម្ដែង របស់​ផលិតកម្ម​ Zone ខ្ញុំ​មើល​ហើយ​ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន​ពិត​ជា​កម្សត់​ខ្លាំង​ណាស់”។

“ព្រៃវែងរឿងខ្ញុំ” នេះ​ដែរ​​បក​ស្រាយ​ដោយ​តារាចម្រៀង​ ណាណៃ ជា​តារា​ចម្រៀង​​​​នៅ​ផលិតកម្ម Zone​ រួមសម្តែងដោយតារាប្រុសកំពុងល្បី លោក ស្រេន​ វុត្ថា ជាមួយទឹកដៃនិពន្ធ​ទំនុក​ច្រៀង​ និង​គ្រប់​គ្រង​ការ​ផលិត​ដោយ​លោក សូរ រៈបុរី​​ ចំណែក​ឯ​អ្នកនិពន្ធបទ​ភ្លេង​ដោយ ប៉ាវភ្លេង។ កញ្ញា ណាណៃ បានថ្លែងប្រាប់ថា នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេល​​ MV បទចម្រៀង «ព្រៃវែងរឿងខ្ញុំ»មានការគាំទ្រយ៉ាងច្រើនលើសលុបបែបនេះពីបងប្អូននាងខ្ញុំនឹងខិតរកអ្វីៗថ្មីៗមកបម្រើអារម្មណ៍ទស្សនិកជនជាបន្តទៀត។

បន្ទាប់​ពី​ចេញ​បទ​ “ព្រៃវែងរឿងខ្ញុំ” តារាចម្រៀង និង​សម្ដែង ណាណៃ ត្រៀម​ចេញ​បទ​ថ្មី​ជា​បន្តបន្ទាប់​ផងដែរ។ ពិសេស​បទ​ចម្រៀង​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាង​មុខ​នេះ៕ ចង់ដឹងថាការសម្តែងរបស់ណាណៃក្នុង MV បទចម្រៀង «ព្រៃវែងរឿងខ្ញុំ» កម្សត់យ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនានូវវីដេអូ ខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply