មន្ត្រីល្អកម្រមានណាស់ បានចូលទៅជួយក្មេងស្រីក្នុងហេតុការណ៏ភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ដោយមិនគិតពីអាយុជីវិតខ្លួនឯងទាល់តែសោះ….

កាលពីយប់មិញនេះ វេលាម៉ោង​ ០១​៖៥០នាទីរំលងអាធ្រាធ ឆ្លងចូលនៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្ដាលធ្វើអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ​ (ឆ្លងចរន្តអគ្គីសនី) ស្ថិតនៅចំណុចផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ដោយបណ្ដាលធ្វើឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ដែលមានម្ចាស់ឈ្មោះ ហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​ នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​។

១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​ , ២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង) ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជីវិតប្រជាពលរដ្ឋឡេីយ។ អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល។

ទន្ទឹមនឹងនេះដែរ ក្រឡែកមកមើលទិដ្ឋភាពមន្រ្ដីនគរបាលម្នាក់ បានលះបង់ជីវិតរបស់ខ្លួន ដោយរត់ចូលទៅជួយសង្រ្គោះក្មេងស្រីម្នាក់ ពេលភ្លើងកំពុងតែឆាបឆេះ នៅក្នុងអគារនោះ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Samnang BK បានសរសេរប្រាប់ឱ្យដឹងថា៖”សម្លាញ់ធ្វើបានល្អណាស់ដែរបានចូលជួយក្មេងស្រីក្នុងហេតុការណ៏អគ្គីភ័យ ដែលមិនគិតពីអាយុជីវិតខ្លួនឯង មន្ត្រីល្អ”។

Leave a Reply