ថ្ងៃនៃក្តីស្រឡាញ់ តារាខ្មែរ ៥ ដួង ធ្វើរឿងរំភើបៗជូនអ្នកពិសេស ឃើញហើយគួរឱ្យសរសើរ…..

ស្របនឹងទិវាបុណ្យនៃសេចក្តីស្រឡាញ់បានចូលមកដល់នាថ្ងៃនេះ គេកត់សម្គាល់ឃើញនៅលើបណ្តាញសង្គមមានមនុស្សជាច្រើនបានចូលរួមរីករាយជាមួយបុណ្យនេះ ដោយបានបង្ហោះបាច់ផ្កា និង សារជូនពរជាច្រើន ផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួន មានដូចជា ឪពុកម្តាយ បងប្អូន មិត្តភក្តិ ឬ គូស្នេហ៍ ជាដើម ។ យ៉ាងណាមិញ ក្នុងចំណោមអ្នកទាំងអស់នោះ គេបានកត់សម្គាល់ឃើញតារាក្នុងស្រុកខ្មែរជាច្រើនផងដែរ ដែលបានបង្ហាញក្តីស្រឡាញ់ដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដូចការរៀបរាប់ខាងលើ ។ តើមានតារាណាខ្លះ? តោះតាមដានជាមួយប្រជាប្រិយដូចខាងក្រោម ៖

១-តារាសម្តែង ញឹម ចាន់ថន នៅក្នុងថ្ងៃនេះក្តីស្រឡាញ់នេះ តារាស្រី ញឹម ចាន់ថន បានបង្ហាញក្តីស្រឡាញ់ទៅកាន់អ្នកម្តាយរបស់ខ្លួន រួមជាមួយបងប្អូន ដោយនាងបានទិញនំខួបដ៏ធំមួយសម្រាប់អ្នកម្តាយក្នុងថ្ងៃពិសេសនេះ ជាមួយការជូនពរដល់អ្នកមានគុណរបស់នាងដែលមានអត្ថន័យជ្រាលជ្រៅ ស័ក្តិសមជាកូនម្នាក់ដ៏ល្អ ។

២-តារាចម្រៀង ឆន សុវណ្ណារាជ ជារៀងរាល់ឆ្នាំតារាចម្រៀងសំឡេងស្រទន់ ឆន សុវណ្ណារាជ តែងតែបង្ហោះបាច់ផ្កា សារជូនពរដល់ក្រុមគ្រួសារ អ្នកម្តាយ ពិសេសអ្នកគាំទ្ររបស់លោកនៅក្នុងឱកាសនេះ ។ មិនខុសពីឆ្នាំរាល់ដងឡើយ ដោយថ្ងៃនៃក្តីស្រឡាញ់សឆ្នាំនេះ តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបង្ហោះបាច់ផ្កាពណ៌ក្រហមស្រស់ និង សារជូនពរផងដែរ ។

៣-តារាចម្រៀង ពេជ្រ សោភា ចំពោះតារាចម្រៀង ពេជ្រ សោភា ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយនាងបានជូនកាដូជាប្រអប់ផ្កាដ៏ធំជូនម្តាយរបស់នាង ជាមួយនឹងពាក្យពេជន៍ដ៏មានន័យថា រីករាយថ្ងៃបុណ្យនៃក្តីស្រឡាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត love you Mom ។

៤-អតីតតារាស្រី ហង្ស ម៉ារីនី អតីតតារាសម្តែង ហង្ស ម៉ារីនី ក៏បានចូលរួមជាមួយថ្ងៃពិសេសនេះផងដែរ ដោយនាងបានទិញអំណោយជារថយន្តស៊េរីទំនើបជូនដល់អ្នកមានគុណទាំងពីរ ជាមួយការដឹងគុណ និង សារជូនពរដែលមិនអាចបំភ្លេចបានផងដែរ ។

៤-តារាចម្រៀង ខាន់ ជេមស៍ សម្រាប់ថ្ងៃនៃក្តីស្រឡាញ់នេះដែរ តារាចម្រៀង ខាន់ ជេមស៍ ក៏បានបង្ហាញពីអារម្មណ៍ល្អ និង បានត្រៀមបាច់ផ្កាកុឡាបក្រហមដ៏ធំសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកផងដែរ ជាមួយនឹងសារដែលលោកបានបង្ហោះថា សម្រាប់មនុស្សជាទីស្រឡាញ់បំផុតរបស់ខ្ញុំ for my love ៕

Leave a Reply