ពេជ្រ សោភា សរសើរអ្នកម្ដាយថា ជាមនុស្សស្រីដ៏អស្ចារ្យបំផុត ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់…..

គ្រាន់តែព្រឹកព្រលឹមបើកភ្នែកថ្ងៃទី ១៤ កុម្ភៈ ដែលជាទិវានៃសេចក្ដីស្រឡាញ់ ឬ Valentine’s Day ភ្លាម តារាចម្រៀង ពេជ្រ សោភា បានជូនកាដូផ្កាកុលាបពណ៌ក្រហមលាយស មួយប្រអប់ធំដល់អ្នកម្ដាយជាទីស្រឡាញ់ ព្រោះគ្មានអ្នកណាសំខាន់ និង ស្រឡាញ់យើងជាអ្នកមានគុណឡើយ ។ ពេជ្រ សោភា ក្រាបសំពះជូនពរម្ដាយពោរពេញដោយក្ដីគោរព ស្រឡាញ់ចំពោះគាត់ ព្រមទាំងបង្ហោះសាររៀបរាប់ថា សម្រាប់អ្នកនាង ម៉ែគឺជាមនុស្សស្រីដ៏អស្ចារ្យបំផុតនៅលើហ្វេសប៊ុកទៀតផង «រីករាយថ្ងៃបុណ្យនៃក្តីស្រឡាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត love you Mom»

គេសង្កេតឃើញរៀងរាល់ឆ្នាំ ឱ្យតែដល់ឱកាសពិសេសម្ដងៗ ដូចជាថ្ងៃខួបកំណើតម្ដាយ ឬទិវានៃសេចក្ដីស្រឡាញ់ជាដើម តារាចម្រៀងស្រីរូបនេះ តែងជូនកាដូផ្សេងៗដល់ម្ដាយ ដើម្បីបង្ហាញទំហំនៃក្ដីស្រឡាញ់ដែលខ្លួនមានចំពោះម្ដាយឱ្យពិភពលោកបានដឹង ៕

Leave a Reply