ទេសចរចម្រុះជាតិសាសន៍លើនាវា Westerdam បង់ក កាន់ក្រមាខ្មែរស្ទើរគ្រប់គ្នា លើកស្ទួយស្នាដៃកូនខ្មែរឱ្យល្បីរន្ទឺ….

នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះភ្ញៀវទេសចរចម្រុះជាតិសាសន៍បានបង្ហាញនូវទឹកមុខញញឹមប្រិមប្រិយ ក្រោមបរិយាកាសយ៉ាងរីករាយក្រៃលែង នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទៅទទួលដោយផ្ទាល់ ។ អ្វីដែលកាន់តែរំភើបចិត្តនោះ ប្រជាពលរដ្ឋ មហាជន បានឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រុស ស្រី បាន បង់កក្រមាខ្មែរស្ទើរតែគ្រប់គ្នាពិតជាស្រស់ស្អាត និងថែមទាំងបានលើកស្ទួយផ្សព្វផ្សាយ ស្នាដៃកូនខ្មែរឱ្យកាន់តែល្បីសុះសាយ ។

ក្រមាខ្មែរនេះ គឺជាកាដូដែលកម្ពុជាបានផ្ដល់ជូនដល់ភ្ញៀវទេសចរទាំងនោះ ហើយនេះពិតជារឿងដ៏ល្អបំផុត ដែលកម្ពុជាមិនត្រឹមតែបានធ្វើនូវអំពើសប្បុរសធម៌អនុញ្ញាតឱ្យនាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិកចូលចតប៉ុណ្ណោះទេ ថែមទាំងបានលើកតម្កើនស្នាដៃកូនខ្មែរដូចជាក្រមាជាដើម ។ សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖

Leave a Reply