មហាជនសរសើរ នីកូ ច្នៃក្រមាគ្រប់ពណ៌ជាសម្លៀកបំពាក់ក្នុងបទថ្មី លើកតម្កើនស្នាដៃកូនខ្មែរ (មានវីដេអូ)

កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ទៅត្រង់» បកស្រាយដោយតារាចម្រៀងយុវវ័យ នីកូ ដែលបទនេះគឺបទបែបញាក់កន្ទ្រាក់អារម្មណ៍ ។ បទនេះដែរជាការនិពន្ធដោយបងប្រុសរបស់តារាចម្រៀង នីកូ ផ្ទាល់ដែលគេស្គាល់ឈ្មោះ ណុប អ៊ីនុ ។ អ្វីដែលប្លែកមានក្នុងបទចម្រៀងថ្មីនេះ គេចាប់អារម្មណ៍ឃើញតារាចម្រៀង នីកូ និង ក្រុមរាំមានការតុបតែខ្លួនប្លែកមិនធ្លាប់ឃើញពីមុន ដោយពួកគេបានយកក្រមាច្នៃជាឈុតដូចគ្នាស្លៀកច្រៀងរាំសម្តែងក្នុងវីដេអូចម្រៀងមួយនេះ ។

តាមរយៈនេះបានធ្វើឱ្យមហាជនលើកសរសើរដល់តារាចម្រៀង នីកូ និង ក្រុមរាំយ៉ាងខ្លាំង ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការយកក្រមាខ្មែរមកច្នៃស្លៀកពាក់ជាម៉ូដផ្សេងគ្នាយ៉ាងស្រស់ស្អាត ទាក់ទាញ និង មើលទៅសមសួន សមជាតារាចម្រៀងខ្មែរលើកស្ទួយស្នាដៃខ្មែរ ហើយក្នុងនោះទៀត តារាចម្រៀង នីកូ ក៏ត្រូវបានអ្នកគាំទ្រនិយាយថា បានចូលរួមគាំទ្រ និង លើកស្ទួយស្នាដៃតម្បាញខ្មែរថែមទៀត ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply