ទប់ទឹកភ្នែកមិនជាប់ទេ! ក្រោយកូនស្រី​ ស្លា ប់ ជាច្រើនឆ្នាំ តែអ្នកទាំង ២ ជួបគ្នាម្ដងទៀត ដោយសារតែបច្ចេកវិទ្យា VR (មានវីដេអូ)

កូរ៉េ ៖ ជាការពិតណាស់ បច្ចេកវិទ្យាសព្វថ្ងៃមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានបម្រើជាប្រយោជន៍ដល់មនុស្សផងដែរ។ ជាក់ស្ដែង កម្មវីធីទូរទស្សន៍របស់កូរ៉េមួយបានប្រើបច្ចេកវិទ្យា Virtual Reality (VR) ដើម្បីឲ្យម្ដាយម្នាក់បានជួបជាមួយនឹងកូនស្រីដែលស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា « ជួបអ្នក » បានរំលឹករឿងរ៉ាវរបស់គ្រួសារមួយ ក្រោយបាត់បង់កូនស្រីអាយុ ៧ ឆ្នាំ ដែលស្លាប់ដោយសារជំងឺ។

ក្នុងកម្មវីធីនេះដែរ ម្ដាយកូនទាំងពីរអាចប៉ះគ្នា និងសន្ទនាទៅវិញទៅមក។ Jang Ji-sung ដែលត្រូវជាម្ដាយរបស់ក្មេងស្រីអាយុ ៧ ឆ្នាំខាងលើឈ្មោះ Nayeon បានពាក់ឧបករណ៍ VR នៅលើក្បាល។នាងត្រូវបានគេដឹកដៃចូលទៅក្នុងសួនច្បារសម្បនិមិត្តមួយហំព័ទ្ធដោយផ្ទាំងពណ៌បៃតងដែលមានកូនស្រីជាទីស្រលាញ់របស់នាង ស្លៀករ៉ូបពណ៌ស្វាយកំពុងឈរចាំនៅទីនោះដោយស្នាមញញឹម។

ក្មេងស្រីតូច ដែលមានកែវភ្នែកភ្លឺថ្លា សក់ពណ៌ខ្មៅរលោង និងម្ដាយរបស់នាង បានសម្ដែងការនឹករលឹកដល់គ្នាទៅវិញទៅមកដំបូង អ្នកស្រី Ji-sung មានការស្ទាក់ស្ទើមិនហ៊ានរប៉ះជាមួយនឹងក្មេងស្រីឌីជីថលនោះឡើយ តែដោយសារ Nayeon បានទទូចឲ្យកាន់ដៃរបស់នាង។ ស្រ្តីជាម្ដាយបានបង្ហូរទឹកភ្នែក ក្រោយបានចាប់កាន់ដែកូនស្រី។

លើសពីនេះទៀតឪពុក រួមទាំងបងប្អូនរបស់ Nayeon ដែលកំពុងអង្គុយទស្សនាផ្ទាល់នៅទីនោះ ក៏បានសម្រក់ទឹកភ្នែកផងដែ។យ៉ាងណាមិញ អ្នកស្រី Ji-sung បានសរសេរនៅលើប្លុក(blog)ថា ការបង្កើតកម្មវីធីនេះឡើង ដើម្បីជួយអ្នកដ៏ទៃដែលបាត់បង់សាច់ញាតិដូចនាង ឲ្យពួកគេបានជួបគ្នាតាមរយៈបច្ចេកវិទ្យា VR។ ហើយអ្នកស្រីសង្ឃឹមថា ទស្សនិកជននឹងចងចាំ Nayeon បន្ទាប់ពីទស្សនាកម្មវិធីមួយនេះ៕ប្រភព៖ហ្វេសប៊ុក

សូមទស្សានាវីដេអូខាងក្រោមនេះ

Leave a Reply