គាំទ្រគ្រប់សាលាធ្វើបែបនេះ! សិស្សវិទ្យាល័យ​ហ៊ុនសែន​ឧ​ត្ត​រ​មានជ័យ ​ដាំបន្លែលក់យកប្រាក់​ទិញ​សៀវភៅ​ដាក់​បណ្ណាល័យ….

ពិតជាគួរឱ្យយសរសើរណាស់នូវគំនិតដ៏ល្អមួយរបស់ គ្រូ និង សិស្ស សិស្សវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ សល់ពេលទំនេរពីការសិក្សា នាំគ្នាដាំបន្លែគ្មានសារធាតុគីមីក្នុងបរិវេណសាលា ដើម្បីលក់យកលុយទិញសៀវភៅមកដាក់ក្នុងបណ្ណាល័យទុកសម្រាប់សិស្សអាន ។ បើតាមការរៀបរាប់របស់ លោក ផាន វុទ្ធី គ្រូបង្រៀនគណិតវិទ្យានៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យបានប្រាប់សាព័ត៌មានក្នុងស្រុកថា នៅឆ្នាំដំបូងបន្លែដែលដាំបានយកចែកជូនលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស យកទៅទទួលទានប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំទី២ ទាំងគ្រូ និង សិស្ស សម្រេចចិត្តលក់បន្លែឱ្យអ្នកភូមិ ហើយយកប្រាក់ទិញសៀវភៅ និង សម្ភារសិក្សាផ្សេងៗដាក់ក្នុងបណ្ណាល័យ ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់សិស្ស ។

លោកគ្រូ អ្នកគ្រូ និង សិស្សនៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ បានដាំបន្លែជាច្រើនប្រភេទ នៅក្នុងបរិវេណសាលារយៈពេល ២ ឆ្នាំហើយ ដែលបន្លែទាំងនោះមានដូចជា ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃក្តោប ត្រកួន និង សាលាដជាដើម ដែលដាំនៅមុខអគារសិក្សាហើយ ថែទាំ ស្រោចទឹក ២ ដងក្នុងមួយថ្ងៃ ដែលសិស្សថ្នាក់ទី ១០ ទី ១១ និងសិស្សថ្នាក់ទី ១២ ជាអ្នកធានរ៉ាប់រងដាំ និង ថែទាំ ៕

Leave a Reply