អស្ចារ្យ​ណាស់​​ រូបសំណាក់ព្រះពុទ្ធរូបដ៏​ធំ​ដែលឆ្លាក់ជាប់នឹង​ថ្មភ្នំ​ កំពុង​ត្រៀម​លេច​ចេញ​ជា​រូបរាង​ហេីយ​ ដែលស្ថិតនៅឯ​….

កាលពី​ពេល​ថ្មីៗ​នេះ​ រូបសំណាក់ព្រះពុទ្ធរូបដ៏ធំ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូចជា​អ្នក​និយមប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​​ បាន​មានការ​ចាប់​អារម្មណ៍​ និងបាននាំគ្នា​ស៊ែរចែករំលែកយ៉ាង​ព្រោងព្រាត​តែម្តង​ ខណៈដែល​រូបសំណាក់ព្រះពុទ្ធរូបដ៏ធំនេះបាន​នឹង​កំពុង​តែសាងសង់​ដោយបានឆ្លាក់នៅជាប់នឹងថ្ម​ភ្នំតែម្តង។

ជាមួយ​គ្នា​នេះ​ដែរ​ បេី​យោង​តាម​ការ​បញ្ជាក់​នៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​គណនី​ឈ្មោះ​ Khmer Architectural​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ បានមានការ​រៀប​រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖​ «រូបសំណាក់ព្រះពុទ្ធរូប មាន ៣រូបធំៗ ដែលឆ្លាក់លើថ្មភ្នំតែម្តង ដែលគ្រាន់តែដឹង​ថាមានរូបចូលព្រះនិព្វាន រូបព្រះពុទ្ធសមាធិ និងរូបទ្រង់ប្រសូត ដែលកំពុងសាងសង់ស្ថិតនៅភ្នំសំពៅ ក្នុងខេត្តបាត់ដំបង តំបន់នេះនឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ធំមួយនៅពេលខាងមុខនេះ»។

ដែលនេះជាស្នាដៃរបស់កូនខ្មែរ​ពិតៗ​តែម្តង​ ជាពិសេស​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អស្ចារ្យ​ ល្បី​រន្ទឺ​ និង​មិនអាច​កាត់ថ្លៃបាននោះទេ។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូចជា​អ្នក​និយមប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើនទូទាំង​ប្រទេស​​​ បាន​នាំគ្នា​សម្តែង​នូវ​អារម្មណ៍​រំភើប​រីករាយ​ឥត​ឧបមា​ បន្ទាប់​ពី​បានទស្សនា​រូបសំណាក់ព្រះពុទ្ធរូបដ៏ធំនេះ​ ដែលកំពុង​តែជិតលេច​ជា​រូបរាង​យ៉ាង​ពេញលេញ​និង​អស្ចារ្យ​នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

Leave a Reply