កុំខ្លាំងជាមួយមេរោគ ទោះសាច់ដុំធំប៉ុណ្ណាក៏ដោយ!! កីឡាករកាយវប្បកម្មវ័យ ៧២ ឆ្នាំម្នាក់ បាន ស្លា ប់ ដោយជំងឺកូរ៉ូណាប្រភេទថ្មី បន្ទាប់ពីបដិសេធមិនពាក់ម៉ាស់….

ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកីឡាករជើងឯកផ្នែកកាយវប្បកម្មវ័យ ៧២ ឆ្នាំ ជនជាតិចិន ដែលមានឈ្មោះថា លោក បាន ស្លា ប់បាត់បង់ជីវិត ដោយសារការឆ្លងនូវជំងឺរលាកសួតប្រភេទថ្មី ក្រោយរូបលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យវូហាន ត្រឹម ៤ ថ្ងៃប៉ុណ្ណោះ។ យោងតាមប្រភពព័ត៌មានដដែលបានលើកឡើងថា លោក Hai ដែលត្រូវជាកូនប្រសាររបស់លោក Qun Jun បាននិយាយថា រូបលោក ព្រមទាំងភរិយាបានទៅសួរសុខទុក្ខលោក Qin មុនចូលឆ្នាំចិន ពោលគឺនៅមុនពេលកូរ៉ូណាវីរុសប្រភេទថ្មីនេះផ្ទុះខ្លាំង។

លោក បានបន្ថែមថា លោកតែងតែសំណូមពរឲ្យឪពុកក្មេករបស់លោក ផ្អាកការហាត់លំហាត់ប្រាណនៅសួន​សាធារណៈ​សិន ដែលជាធម្មតាលោកតែងតែហាត់ប្រាណជាប្រចាំ ១ ថ្ងៃ ៣ម៉ោងឯណោះ ប៉ុន្ដែឪពុកក្មេករបស់លោកមិនបានធ្វើតាមការស្នើរសុំរបស់គ្រួសារទេ គឺលោកនៅតែបន្តទៅហាត់ប្រាណរហូតដល់ថ្ងៃដែលទីក្រុង វូហាន បិទទ្វារ។ លោក Hai បានបញ្ជាក់ប្រាប់បន្ថែមថា ក្នុងរយៈពេលពីរបីថ្ងៃ ក្រោយពីពិធីចូលឆ្នាំចិន ឪពុកក្មេករបស់លោក បានចាប់ផ្ដើមគ្រុនក្ដៅ និងមិនសូវបរិភោគអាហារដូចមុន។

បន្ទាប់មកគាត់បានទៅធ្វើតេស្តឈាម មុននឹងបញ្ជូនទៅមន្ទីពេទ្យនៅ វូហាន តែជាអកុសលក្រោយព្យាបាលបានត្រឹមតែពីរបីថ្ងៃ គាត់ក៏បានស្លាប់។ អ្វីដែលកាន់តែភ្ញាក់ផ្អើល នៅក្នុងបទសំភាសន៍ជាមួយលោក Hai  ដែលជាកូនប្រសាររបស់កីឡាករកាយវប្បកម្មជើងចាស់រូបនេះបានបង្ហើបថា <លោកធ្លាប់សំណូមពរឲ្យឪពុកក្មេករបស់លោក កាត់បន្ថយការចេញទៅក្រៅផ្ទះ និងត្រូវថែរក្សាខ្លួនដោយការពាក់ម៉ាសការពារ ប៉ុន្ដែលោក Qiu ជាឪពុកក្មេកហាក់ប្រកែក និង មិនធ្វើតាមឡើយ> ។ 

គួរឱ្យដឹងថា ចាប់តាំងពីហ្វឹកហ្វាត់ផ្នែកកីឡាកាយវប្បកម្មតាំងនៅអាយុ ៤២ ឆ្នាំលោក Qiu ជាមនុស្សម្នាក់ដែលមានសុខភាពល្អ រឹងមាំណាស់ គាត់មិនសូវដែលបានចូលមន្ទីរពេទ្យម្តងទេ តែគួរឱ្យស្ដាយដែលលោក បានឆ្លងជំងឺកូរ៉ូណា ហើយបានបាត់បង់ជីវិតនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។&nbsp;នេះមិនត្រឹមតែជាការបាត់បង់ដ៏ធំធេងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសោកស្ដាយមហាធំធេងក្នុងពិភពកីឡាកាយវប្បកម្មចិនផងដែរ៕

Leave a Reply