អាសូរណាស់! តារា​ចម្រៀងជើងចាស់ សួស​ សងវាចា​ ធ្លាក់ខ្លួនពិការ ដៃកាន់ឈើច្រត់ ស្រាប់តែពេលនេះលោកនិយាយថា៖ ស្គាល់មិត្តពិតហើយ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ…

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយតារា​ចម្រៀងជើងចាស់ និង​ល្បី​ឈ្មោះ​បោះសម្លេងកាលពីពាក់កណ្តាលទសវត្ស៩០ ខណៈធ្លាក់ខ្លួនពិការ ដោយ​សារ​​ជំងឺ​ គឺលោក សួស សងវាចារ។ លោក​សួស​ សងវាចា​ ត្រូវបានប្រជាជនកម្ពុជា​ទូទៅ​ស្គាល់​ថា​ មាន​សម្លេង​​ស្រដៀង​លោក ស៊ិន ស៊ីសាមុត ពិរោះរណ្ដំអ្នកស្ដាប់។

អ្វីដែលមហាជន ក៏ដូចជាអ្នកគាំទ្រ សម្ដែងអារម្មណ៍អាសូរ បន្ទាប់ពីលោក បានបង្ហោះសារមួយ ថា «ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្រពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ»។ សង្កេតឃើញមានប្រិយមិត្តហ្វេសប៊ុកជាច្រើន បានចូលទៅខមិនលើកទឹកចិត្តសិល្បៈករជើងចាស់រូបនេះ និងឲ្យខិតខំប្រឹងព្យាបាលមើលថែសុខភាពឲ្យបានល្អ។

Leave a Reply