ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា ស្លា ប់ ហេីយលោកអេីយ នៅតាមផ្លូវនាងខ្ញុំបានឃេីញលោកតាម្នាក់កំពុងបណ្តេីរកង់​ ដល់ពេលទៅសួរគាត់ទៅ គាត់និយាយថា….

បេីនិយាយពីអ្នកនាង ទ្រី ដាណា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរ។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា បានកំពុងធ្វើដំណើរតាមផ្លូវជាមួយស្វាមីរបស់គាត់ ស្រាប់តែប្រទះឃើញលោកតាម្នាក់ កំពុងតែបណ្ដើរកង់ ដោយមានដឹកអីវ៉ាន់មួយចំនួនថែមទៀតផង។ ក្នុងនោះដែរ ដោយក្ដីអាណិតអាសូរ ចំពោះចាស់ជរា អ្នកនាង ទ្រី ដាណា ក៏បានឈប់ឡាន និងបានចុះមកសួរសុខទុក្ខ រួមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនលោកតា ទុកគ្រាន់ទិញគ្រឿងបរិភោគបានមួយគ្រា។

ជាមួយគ្នានេះដែរ អ្នកនាង ទ្រី ដាណា ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ស្លា ប់ហេីយ លោកអេីយ (វីដេអូចាក់ដោតខ្លាំង)
នៅតាមផ្លូវ នាងខ្ញុំ បានឃេីញលោកតាម្នាក់កំពុងបណ្តេីរកង់ ដល់ពេលទៅសួរគាត់ទៅ គាត់ថាគាត់រេីសអេតចាយ​ ពីរបីថ្ងៃបាន៥,០០០រៀល ដោយសារខ្ញុំជាប់ភារៈកិច្ចប្រញាប់ដូច្នេះខ្ញុំនឹងរកផ្ទះគាត់អោយឃេីញ ដេីម្បីទៅមេីលការរស់នៅរបស់គាត់ទៀត​ ហេីយនឹងជួយគាត់តាមអ្វីដែលខ្ញុំជួយបាន​ (សូមអោយក្រុមកាងារខ្ញុំរកគាត់ឃេីញឆាប់ៗទៅចុះ)”។ សូមទស្សនាវីដេអូខាងក្រោម

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply