ក្តៅៗ ពេជ្រ ថៃ ត្រូវបានសិស្សសាលាមួយក្រុមព្រួត វា យ បង្កអោយមានការភ្ញាក់ផ្អើលពេញសាលាតែម្តង….(មានវីដេអូ)

អតីត​ម្ចាស់​ជ័យលាភី​ The Voice Kids Cambodia រដូវកាលទី​១​ កុមារា​ ពេជ្រ​ ថៃ​ ដែលប្អូនប្រុសគឺពិតជាទទួលបាននូវការ​គាំទ្រ​យ៉ាងខ្លាំង​​ពី​ទស្សនិកជន​ជាច្រើន​ មិនត្រឹម​តែ​ការច្រៀង​នោះទេ​ ប្អូនប្រុស​ក៏មា​ន​ពាក្យ​ពេចន៍​វោហាសព្ទ​ជាច្រើន​ បែប​កំប្លែង​ទៀតផង​ ទើបធ្វេីឲ្យមហាជនមាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ទៅលើ​កុមារា​រូប​នេះ​។

យ៉ាងណា​មិញ​ កាលពី​ម្សិលមិញ​នេះ​ តាម​រយៈឃ្លីប​វីដេអូ​មួយ​ដែលកំពុង​មាន​ការ​ផ្ទុះ​កក្រើក​ជាខ្លាំង​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ខណៈ​ដែល​កុមារា​ ពេជ្រ​ ថៃ​ ត្រូវ​បាន​គេ ​វា​ យ​ ពី​ក្រុម​សិស្ស​សាលា​ ប៉ុន្តែ​មិនទទួល​រងនូវ​របួស​ធ្ងន់ ធ្ងរ​នោះ​ទេ​ ហេីយ​កុមារា​រូប​នេះ​ ក៏បាន​ទាក់ទង​​ទៅប្រាប់​អាណាព្យាបាល​ភ្លាមៗ​ផងដែរ។

បេីយោងតាម​ប្រភព​ជិតស្និទ្ធ​ពី​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យដឹងថា​ ចំពោះ​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​ គឺស្ថិត​ក្នុង​វិទ្យាល័យ​ទួលស្វាយព្រៃ​ កន្លែង​ដែល​ប្អូន​សិក្សា​នៅ​ទីនោះ​។ តាមប្រភពវីដេអូឲ្យដឹងថា ពីដំបូងឡើង ពេជ្រ ថៃ ស្ថិតក្នុងហេតុការណ៍នោះដែរ តែរូបគេ មិនមែនជា ក្រុមដែល វា យ គ្នានោះទេ ហើយក៏មិនមែនជាមិត្តភក្តិ របស់ក្រុមណា ឬនៅខាងអ្នកណានោះដែរ តែចៃដន្យ ពេជ្រ ថៃ នៅក្បែរ ទើបបណ្តាលឲ្យ ក្រុមក្មេងៗ វា យ ចំ យ៉ាងដូច្នេះ។

យ៉ាងណា​មិញ​ ជុំវិញ​រឿង​រ៉ាវ​នេះដែរ​ នៅមិនទាន់មានការ​ចេញមុខ​បកស្រាយ​ពី​កុមារា​ ពេជ្រ​ ថៃ​ នៅឡេីយនោះទេ​ ខណៈដែល​មាន​ហ្វេនអ្នកគាំទ្រ​ និងមហាជនជាច្រេីនបាន​នឹងកំពុងតែ​មាន​ការ​អាណិត​អាសូរ​ជាខ្លាំង​នោះ។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។ សូមទស្សនាវីដេអូខាងក្រោម

សូមទស្សនាវីដេអូខាងក្រោម

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply