សូមជួយគំាទ្រ!!!ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកក្រូចឆ្មារ ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ….

កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ យោងតាមការបង្ហោះរបស់ផេកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បងប្អូនណាដែលមានបំណងត្រូវការទិញកសិផលរួមមាន ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកក្រូចឆ្មារ ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ។ ប្រសិនជាបងប្អូនយើងណាដែលមានបំណងចង់ទិញទំនិញកសិផលទាំងអស់នេះ ដើម្បីយកទៅធ្វើអាជីវកម្មបន្តអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 088 9 40 60 74 ; 012 200 326 ; 096 805 2088 ៕

Leave a Reply