ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម….

កន្លង​មក​នេះ​​ គេសង្កេត​ឃើញថា​ ​សំរាម​នៅតែជាបញ្ហាដ៏ប្រឈមមួយ​ ដែលមានមនុស្ស​មួយ​ចំនួន​ នៅតែ​បន្តការបោះចោល​សំរាម​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​នៅ​តាម​ទី​សាធារណៈ​ ដែលនេះហេីយ​ គឺជា​មូលហេតុ​អាចបង្កឲ្យ​បរិស្ថាន​មាន​ភាពកខ្វក់​ បរិយាកាស​អាប់​អួល ជាពិសេស​នោះ​ បង្ក​ឲ្យ​លូ​មានការកកស្ទះ​ថែម​ទៀតផង​។

យេីង​គួរ​តែចូលរួម​ថែរក្សា​ទាំងអស់គ្នា​ ក្នុង​ការស្វែងរកដំណោះស្រាយ ឬក៏​ធ្វើ​ការ​ផ្សព្វផ្សាយ​ណាមួយ​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋមួយចំនួនដែលមាន​ទម្លាប់​មិនល្អ កែប្រែទម្លាប់ដ៏អាក្រក់ក្នុងការបោះចោលសំរាមដោយគ្មានសណ្ដាប់ធ្នាប់នេះ​ ដោយ​វិលមក​ចូលរួម​ថែរក្សា​ទាំងអស់គ្នាវិញ​ ទេីប​ទទួល​បាននូវ​បរិស្ថាន​ស្អាត​ អនាម័យ​ និង​សុខភាព​ល្អ​ផងដែរ​។

យ៉ាង​ណាមិញ​ យុវជន​មួយ​ក្រុម​នៅក្នុង​ខេត្ត​ក្រចេះ​ ដោយសារតែចង់ទទួលបាន​នូវ​បរិស្ថាន​ស្អាត​ និង​ទីក្រុង​ស្អាតនោះ​ ពួកគេក៏បាននាំគ្នាដេីរប្រមូលសំរាម​នៅតាម​ផ្លូវ​ទី​សាធារណៈ​ តាម​មាត់​ទន្លេ​ តាម​មុខផ្ទះ​ប្រជាពលរដ្ឋ​ សាលា​រៀន​ មន្ទីរពេទ្យ​ជាដេីមនោះ​ ពិតជា​គួរឲ្យ​កោតសរសើរ​សរសើរ​ដល់​ពួកគេ​ខ្លាំង​ណាស់​។

បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​ក្មេងស្រី​ម្នាក់​ដែលមាន​ឈ្មោះ​ Be Strong Punlork​ បាន​មាន​ការ​លើក​ឡើង​ថា៖“សំរាមតាមផ្លូវយើងអាចសំអាតបាន​ តែសំរាមក្នុងបេះដូងមនុស្សសំរាម​ យើងពិបាកសំអាតណាស់​”។​ ប្រភព​ដដែលបាន​បន្ត​ទៀត​ថា៖”ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម”។

Leave a Reply