ស៊ឹម ស្រីនិច ស្លៀកសម្លៀកបំពាក់បែបចិន ស្អាតមិនណយទេ…..

ធ្លាប់តែឃើញតារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច បង្ហាញសម្រស់ក្នុងឈុតសម្លៀកបំពាក់បែបទាន់សម័យស៊ិចស៊ី ប៉ុន្តែនៅក្នុងឱកាសពិធីបុណ្យប្រពៃណីចិននេះ គេបានឃើញតារារូបស្រស់ម្នាក់នេះ បង្ហាញសម្រស់ក្នុងឈុតប្រពៃណីចិនឃើញថាស្រស់ស្អាតប្លែកមើលស្ទើរ មិនស្គាល់ ។ ក្នុងឈុតសម្លៀកបំពាក់ជានារីជនជាតិចិនពណ៌ក្រហមស្រស់ដែលកាន់តែជួយលើកសម្រស់ របស់ ស៊ឹម ស្រីនិច ឱ្យកាន់តែទាក់ទាញមួយកម្រិតទៀត។
មានការលើកឡើងថាយូរៗម្តង ឃើញ ស៊ឹម ស្រីនិច តុបតែងខ្លួនបែបនេះមើលទៅប្លែកភ្នែកម្យ៉ាងដែរ។

ក្រៅពីមានសម្រស់ ស្អាត ស៊ឹម ស្រីនិច ជាតារាសម្តែងដែលមានទេពកោសល្យសិល្បៈមិនធម្មតាជាពិសេសនាងមិនខ្លាចក្នុងការសម្តែងឬថតរូបសិច ស៊ីឡើយ ។ ជាក់ស្តែងថ្មីៗនេះ តារារូបរាងតូចស្រឡូនរូបនេះ កំពុងលេចធ្លោនៅក្នុងរឿងភាគមនុស្សពិត ដែលមានទាំងអ្នកសរសើរ និង អ្នកក្នាញ់ស្អប់ចំពោះតួអង្គដែលនាងសម្តែង។

ស៊ឹម ស្រីនិច ធ្លាប់អះអាងថាថ្វីត្បិតតែតួកាចឆ្នាស់នៅក្នុងរឿងមនុស្សពិតធ្វើឱ្យនាងល្បី ល្បាញនិង ស្រូបទាញប្រជាប្រិយភាពទ្វេរដងក៏ពិតមែនតែនាងនិងមិនទទួលសម្តែងជាតួបែបនេះទៀតទេ ។ នាង ចង់សម្តែងតែមួយរឿងនេះប៉ុណ្ណោះ ។ ក្នុងនោះតារាចម្រៀងរូបនេះ ថែមទាំងបញ្ជាក់ថាមិនទទួល សម្តែងជាតួរងជាមួយតួថ្មីឡើយលើកលែងតែសម្តែងជាមួយតួរៀមច្បងប៉ុណ្ណោះ៕

Leave a Reply