ទុក្ខកាន់តែធ្ងន់! យន្តហោះពន្លត់ភ្លើងឆេះព្រៃអូស្ដ្រាលីដ៏ធំ បានធ្លាក់នៅភាគខាងត្បូងទីក្រុងស៊ីដនី

យន្តហោះ សម្រាប់ពន្លត់ភ្លើងឆេះព្រៃមួយគ្រឿងនៅប្រទេសអូស្រ្តាលី បានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃនៅក្បែរទីក្រុងស៊ីដនី ខណៈសីតុណ្ហភាព និង ខ្យល់បក់បោកខ្លាំង បានបង្កជាអណ្តាតភ្លើងដែលមិនអាចគ្រប់គ្រង បាននៅភាគខាងត្បូងទីក្រុងស៊ីដនី។ លោក Shane Fitzsimmons ស្នងការទទួលបន្ទុកផ្នែកអគ្គីភ័យនៅ New South Wales បាននិយាយថាអាជ្ញាធរបាន នៅម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ យន្ដហោះ C-130 Hercules បានបាត់ដានភ្លាមៗ ខណៈកំពុងតែប្រតិបត្តិការនៅតំបន់ Snowy Monaro។

មកទល់ពេលនេះ គេមិនទាន់បានដឹងថា មានអ្នករងគ្រោះ ស្លាប់ និង របួសប៉ុន្មាននាក់នៅឡើយទេ។ សមត្ថកិច្ចទទួលបន្ទុកផ្នែកនេះ កំពុងតែព្យាយាមស្វះស្វែងរុករក នៅតំបន់ដែលបាត់ដាននេះ។ គួរឱ្យដឹងដែរថា ចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់ខែមករា ឆ្នាំ២០២០ នេះ ប្រទេសអូស្ដ្រាលី បានជួបប្រទះនូវទុក្ខជាន់លើទុក្ខ ដោយមានរឿងរ៉ាវកើតឡើងក្នុងប្រទេសជាច្រើន ដូចជាទទួលរងគ្រោះមហន្តរាយភ្លើងឆេះព្រៃ ព្យុះធូលីដី ព្យុះដុំទឹកក ឆេះព្រលានយន្ដហោះមួយនៅក្នុងស៊ីដនី ជាដើម៕

 

Leave a Reply