ចង់ដាច់ផ្ងារ ពេលឃើញទិដ្ឋភាព ក្នុងផ្ទះតម្លៃ ៨០ ម៉ឺនដុល្លាររបស់ កែវ វាសនា….

នរណាក៏ដឹងដែរថាពេលនេះតារាចម្រៀង កែវ វាសនា កំពុងសាងសង់ផ្ទះវីឡាធំស្កឹមស្កែ ដែល មាន តម្លៃក្បែរលានដុល្លារដែលពេលនេះកំពុងរៀបចំការតុបតែងលំអរជាមួយ សម្ភារៈទំនើបៗ និង ទាន់ សម័យ ។ នេះជាទិដ្ឋភាពខ្លះៗនៅក្នុងផ្ទះវីឡាស្កឹមស្កៃរបស់តារាចម្រៀងរូបនេះ ។ ជាមួយនឹងរូបភាពខ្លះៗនៅក្នុងផ្ទះវីឡាដ៏ធំមួយនេះរបស់តារាចម្រៀង កែវ វាសនា គេចាប់អារម្មណ៍ ឃើញថាការតុបតែងលំអរពិតជាស្អាតនិងត្រជាក់ភ្នែកតែម្តង។មានការលើកឡើងថានេះមិនទាន់សាងសង់រួចរាល់ផងស្អាតប៉ុណ្ណឹងហើយទម្រាំរួចរាល់ទៀតមិនដឹងជាស្កឹមស្កៃបែបណាទេ ។

ខ្លះទៀតសរសើរដល់លោក កែវ វាសនា ដែលប្រឹងប្រែងព្យាយាមរហូតឈានដល់ចំនុចខ្ពស់បែបនេះទាំងវ័យនៅក្មេង។ មានការបង្ហើបថាក្រោយ សាងសង់រួចរាល់ កែវ វាសនា មានគម្រោង និង រៀបចំពិធីឡើងនៅមុន ពិធីបុណ្យចូលឆ្នាំខែ្មរខាងមុខនេះយ៉ាងអធិកអធម។ ក្រៅពីអាជីពចម្រៀង កែវ វាសនា ក៏ដូចជាភរិយាក៏មានមុខរបរក្នុងដៃជាច្រើនដែលកំពុង ដំណើរការ យ៉ាងរលូន ។ យ៉ាងណាមិញថ្មីៗនេះលោក និងភរិយាទើបសម្ពោធក្រុមហ៊ុន ដោយមានការចូល រួមពី សំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ៕

Leave a Reply