មានទៅអន់អី សិទ្ធី នីកា បង្អួតសម្រស់ក្នុងឈុតប៊ីគីនីទាំងសរសៃខ្ចី ស្អាតកប់សារី….

សម្រាលកូនមិនទាន់បានបីខែស្រួលបួលផងតារាសម្តែង សិទ្ធី នីកា មិនខ្លាចស្លៀក ឈុតប៊ីគីនី បង្អួតរាងតូចស្រឡូនមុខកាម៉ារ៉ាស្ទើរមិនដឹងថានាងទើបសម្រាលកូននោះទេ។ ក្នុងនោះក៏មានការលាន់មាត់សរសើរដល់ សិទ្ធី នីកា ដែលនៅតែរក្សាបានរូបរាងស្រឡូន ស្អាតបើទោះបីទើបសម្រាលកូនក្តី ។

ទោះបីមិនទាន់ទទួលការសម្តែងរឿងជាថ្មីក៏ពិតមែនតែ សិទ្ធី នីកា បានលេចមុខនៅក្នុង ស្ប៉តពាណិជ្ជ កម្មនានាជាមួយនឹងសុខភាពមាំទាំក៏ដូចជាការលេងស្ទីលតែងខ្លួនបានយ៉ាង ទាក់ទាញស្ទើរមិនចាប់អារ ម្មណ៍ថានាងនៅសរសៃខ្ចីឡើយ ។ សិទ្ធី នីកា បានទទួលស្គាល់ថាក្រោយសម្រាល កូនថារូបរាងមានការ ផ្លាស់ប្តូរជារឿងធម្មតា ប៉ុន្តែអ្វីគ្រប់យ៉ាងអាស្រ័យលើយើងថាតើព្យាយាមយកសម្រស់ មកវិញបាន ឬ អត់។ ក្នុងនោះក៏មានការលើកឡើង ថាពិតជាអ្នកម្តាយសម័យថ្មីមែន ។

ក្រោយមានកូនជាចំណងដៃគេសម្គាល់ឃើញជីវិតគូរបស់ សិទ្ធី នីកា កាន់តែផ្អែមល្ហែមទ្វេដង។ គូស្នេហ៍មួយគូរនេះ តែងចំណាយពេលទៅដើរលម្ហែនៅតាមតំបន់ទេសចរណ៍នានានៅ ប្រទេសជិតខាង ក្នុងនោះនាងក៏មិនភ្លេចបង្ហាញរូបភាពជាលក្ខណៈគ្រួសារបង្ហាញដល់ អ្នកគាំទ្រផងដែរ ។ គួរឱ្យដឹងដែរថា កូនប្រុស ដំបូងរបស់ សិទ្ធី នីកា មានឈ្មោះថា នរោត្តម ពង្សច័ក្រី ហៅ Enzo ដែលមានមុខមាត់កាត់រកឪពុក បេះបិតតែម្តង៕

Leave a Reply