ធ្វើឲ្យគេច្រណែនទៀតហើយ សួស វីសា និងស្វាមី បង្ហាញរូបភាពស្វីតៗ នៅប្រទេស ម៉ូណាកូ មុនពេលត្រលប់មកកម្ពុជាវិញ….

ម៉ូណាកូ៖ ដូចដែលប្រិយមិត្តបានដឹងមកហើយ ពីគូស្វាមីភរិយា របស់ តារាចម្រៀងស្រី អ្នកនាង សួស វីសា និង តារាសម្ដែងប្រុស លោក Tommy ដែលបានដឹកដៃគ្នាចូលរោងការកាលពីចុងឆ្នាំមុននេះ យ៉ាងមានភាពអធិកអធមនិងមានសុភមង្គល។ យ៉ាងណាមិញ ក្រោយពីបានរៀបការរួច អ្នកទាំងពីរ ក៏បានធ្វើដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប ដែលកាលពីកន្លងទៅនេះ អ្នកទាំងពីរក៏បានទៅកម្សាន្តតាមបណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបនេះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង សួស វីសា និង លោក Tommy ក៏បានមកកម្សាន្តនៅប្រទេសម៉ូណាកូ ដោយលោក Tommy បានបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះសុទ្ធតែជារូបគូជាមួយនឹងអ្នកនាង សួស វីសា ដែលជាភរិយារបស់លោក យ៉ាងមានភាពផ្អែមល្ហែម ព្រមទាំងអមមកជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេសម៉ូណាកូផងដែរ ។

ទោះជាយ៉ាងណា នៅក្នុងការដើរកម្សាន្តនៅទ្វីបអឺរ៉ុបបានជិតមួយខែនេះ លោក Tommy ក៏បានបញ្ជាក់ថា នឹងត្រលប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃពុធ ទី ២៩ ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply