កាន់តែធ្ងន់ធ្ងរ! ក្រុង Wuhan ប្រទេសចិនត្រូវបិទការចេញចូលទាំងស្រុង ខណៈ អ្នក ស្លា ប់ កើនដល់ ១៧ នាក់

Wuhan ដែល​ជា​ទីក្រុង​មួយ​របស់​ប្រទេស​ចិន មាន​មនុស្ស​រស់​នៅ​ប្រមាណ ១១ លាន​នាក់​នោះ ត្រូវ​បាន​ប្រកាស​បិទ​មធ្យោបាយ​ធ្វើ​ដំណើរ​ចេញ និង​ចូល​ក្នុង​ក្រុង​មួយ​នេះ​ទាំង​ស្រុង ក្នុង​រយៈពេល​បណ្ដោះអាសន្ន ដើម្បី​ការពារ​កុំ​ឲ្យ​វីរុស​ប្រភេទ​ថ្មី រីក​រាលដាល​កាន់​តែ​ខ្លាំង ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ចិន បាន​ចេញ​សេចក្ដី​ប្រកាស​ថា រាល់​ជើង​ហោះហើរ និង​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ទាំង​អស់ ត្រូវ​បាន​បិទ ហាម​មិន​ឲ្យ​មាន​ការ​ចេញ ឬ ចូល​ក្នុង​ទីក្រុង Wuhan ឡើយ ខណៈ​ត្រឹម​រយៈពេល ២៤ ម៉ោង អ្នក​ជំងឺ​បាន​ស្លាប់​កើន​ឡើង​រហូត​គុណ​នឹង​ពីរ ។

បច្ចុប្បន្ន​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ដែល​កើត​ចេញ​ដំបូង​ឡើង​ពី​ក្រុង Wuhan នេះ បាន​រាលដាល​ដល់​បណ្ដា​ប្រទេស​មួយ​ចំនួន​ហើយ ដោយ​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ ។មក​ទល់​ពេល​នេះ ជន​រងគ្រោះ​ដែល​បាន​ស្លាប់ បាន​កើន​ដល់ ១៧ នាក់ ខណៈ​ជាង ៥០០ នាក់​ទៀត​កំពុង​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ ៕ ប្រភព៖ BBC News

Leave a Reply