ឯកឧត្តម គួច ចំរើន បានរៀបចំឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ មានរបៀបរៀបរយស្ទើរតែ ១០០ភាគរយហើយ ដូច្នេះក្នុងថ្ងៃបុណ្យចូលឆ្នាំចិន សូមបងប្អូនអញ្ចើញទៅទស្សនា និងកំសាន្តដោយក្តីរីករាយ…

អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអរទីក្រុង។

ដោយ​ឡែក​ បន្ទាប់ពីអជ្ញាធរខេត្ដ ព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន ជាអភិបាលខេត្ដ បានចេញសេចក្ដីជូនដំណឹង ទៅដល់ម្ចាស់តូប នៅឆ្នេរអូរត្រេះ អស់ជាច្រើនលើកច្រើនសាររួចមក កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ អជ្ញាធរដែនដី បានសម្រេចចុះទៅរុះរើតូបទាំងអស់នោះហើយ ដើម្បីយកឆ្នេរ មកធ្វើជាប្រយោជន៏សាធារណៈវិញ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bou Vatta បាន​មាន​ការ​លើក​ឡើង​ពីប្រសាសន៏ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖“រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ មានរបៀបរៀបរយស្ទើរតែ ១០០ភាគរយហើយ ហេតុដូច្នេះក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិនខាងមុខនេះ សូមបងប្អូនអញ្ជេីញ​មកទស្សនា និងកំសាន្តដោយក្តីរីករាយ“។

ដូច្នេះ​ សូម​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់គ្នា​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតំបន់​នោះ​ មេត្តាចូល​រួម​ទាំង​អស់​គ្នា​ កុំឲ្យមានសំរាមលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង​ ដេីម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មកលេង​ឲ្យ​បានច្រើន​។ រួមគ្នាដើម្បីខេត្ត​ព្រះសីហនុ ខេត្ត​ព្រះសីហនុដើម្បីទាំងអស់គ្នា​ សូម​អរគុណ​។

Leave a Reply