កុំផ្អើលតែរបស់គេភ្លេចមើលរបស់ខ្លួន​ឯង! ព្រះពុទ្ធរូបយ៉ាងធំមហិមា ដាប់ឆ្លាក់លើផ្ទាំងថ្មពិតៗនៅភ្នំសំពៅ សង់ជិតរួចហើយ….

នៅទីបំផុតព្រះពុទ្ធរូបដ៏ធំដាប់ឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅទឹកដីខេត្តបាត់ដំបង ត្រូវបានសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធបដិមាដ៏ធំមហិមាមួយអង្គនេះជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ភ្នំសំពៅ​ជា​រមណីដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ៥៧ (អតីត​ផ្លូវជាតិ​លេខ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ​១០០ម៉ែត្រ ចំងាយ​១២គីឡូម៉ែត្រ​ពី​​ក្រុងបាត់ដំបង ។លើ​ខ្នង​ភ្នំ​តំបន់​កម្សាន្ត​ចែក​ជា​បី​សំខាន់​ៗ ទី​១ កំពូល​ភ្នំ​មាន​ព្រះវិហារ​ដែល​អ្នក​អាច​មើល​ឃើញ​ពី​ចំងាយ​ហៅ​ថា​ “ប្រាង” ទី២ “ល្អាង​ផ្កា​ស្លា” ទី៣ “គិរីរម្យ” ។

ប្រាង​គឺ​ជា​កន្លែង​សម្រាប់​ប្ររព្ធ​ពីធី​បុណ្យ​សាសនា​ផ្សេងៗ ហើយ​អ្នក​ទេសចរណ៍​អាច​មើល​ទេស​ភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ពី​លើ​ខ្នង​ភ្នំ​នៅ​ត្រង់​តំបន់​នេះ​បាន​យ៉ាង​ល្ អ។ ល្អាង​ផ្កា​ស្លា​ជា​អា​ស្រម​របស់​ព្រះសង្ឃ ដូន​ជី តា​ជី។ នៅ​ល្អាង​ផ្កា​ស្លា​មាន​ល្អាង​ជា​ច្រើន​ឋិត​នៅ​ក្នុង​នោះ​ដូច​ជា ល្អាង​ផ្កា​ស្លាង ល្អាង​ខ្យល់ ល្អាង​ត្រជាក់។

នៅ​ក្បែរៗ​ភ្នំសំពៅ មាន​ចម្កោម​ភ្នំ​សំខាន់ៗ​មួយ​ចំនួនទៀត ដែល​ទាក់ទង​នឹង​រឿង​ព្រេង​ខ្មែរជាច្រើន​គឺ រឿងរាជកុលនាងរំសាយសក់ មាន​ភ្នំក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាងរំសាយសក់ ភ្នំតាគ្រាម ដែល​សុទ្ធ​តែ​រមណីយ​ដ្ឋាន​ធម្មជាតិ ។

Leave a Reply