Mark​ ​បញ្ចេញប្រតិកម្មអៀនខ្លាំង ក្រោយ​ដឹង​ថា​ ​Kimberley​ ​ចាប់បានបាច់​ផ្កាពីកូនក្រមុំ​…(មានវីដេអូ)

មក​រំឭក​ប្រតិកម្ម​របស់​ ​Mark​ ​Prin​ ​ជាមួយ​វីដេអូ​ពេល​ដែល​ដឹង​ថា​អ្នក​ដែល​ចាប់បាន​ផ្កា​មង្គលការតារាថៃ Mew Nittha និង លោក Saint ​គឺជាសង្សារសំណព្វចិត្តរបស់ខ្លួន​ ​Kimberley​ ​​។​ គួរ​បញ្ជាក់​ដែល​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ជា​ថ្ងៃ​មង្គលការ​របស់​តារា​ស្រី​ថៃ​ល្បីឈ្មោះ​ ​នាង​ ​Mew​ ​Nittha​ ​ជាមួយ​និង​ ​លោក​ ​Saint​ ​មហាសេដ្ឋី​វាល់​លាន​ប្រចាំ​ប្រទេស​ថៃ ដែលមានតារាល្បីៗជាច្រើនបានទៅចូលរួម​ ​។​ ​

​ជាក់ស្ដែង​ក្នុង​ពិធី​មង្គលការ​ ​តែងតែ​ភ្ជាប់​មក​ជាមួយ​នូវ​វគ្គ​ចាប់​ផ្កា​ដើម្បី​ជា​សញ្ញា​ថា​អ្នកណា​នឹងអាច​ក្លាយជា​គូ​ស្វាមី-ភរិយា​បន្ទាប់​ ​តែ​ចៃដន្យ​អី​ ​អ្នក​ដែល​ចាប់បាន​បាច់​ផ្កាពីកូនក្រមុំ​នោះ​ ជាតា​រា​ស្រី​ដ៏​ល្បី​ ​និង​ ​មាន​ប្រជាប្រិយ​ខ្ពស់​គឺ​នាង​ ​Kimberley​ ​ដែល​បង្កឲ្យ​មានសំឡេងហ៊ោរ​កញ្ជ្រៀវ​ខ្លាំង​ពេញ​កម្មវិធី​ទាំងមូល​ ​។​ ​

ស្រប​ពេលនោះ​ដែរ​ ​បើងាក​ទៅ​មើល​ប្រតិកម្ម​របស់​តារាប្រុស​ ​Mark​ ​Prin​ វិញ ​ហាក់ដូចជា​បាន​បង្ហាញ​នូវ​កាយ​វិ​ការ​ញញឹមញញែមអៀន​ខ្លាំង​មែនទែនឡើងចង់បែកញើស​រហូត​យកដៃ​ខ្ទប់មុខបែបហួសចិត្តនៅ​ចំពោះមុខ​មិត្ត​ភិក្ដទាំងអស់​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ ​។​ ​ចំណែក​ ​Kimberley​ ​ឯណោះ​វិញ​ក៏​មិនណយ​ដែរ​ សើចឡើងបិទភ្នែក​ខណៈ​ពេល​ដែលខ្លួន​ជា​អ្នកទទួល​បាន​បាច់​ផ្កា​នោះ​ ​ថែមទាំង​អៀន​ឡើងក្រហម​មុខ​ ​ហើយ​ញញឹម​បិត​មាត់​មិន​ជិត​សោះ​ ​។​

ឃើញសកម្មភាពខ្មាសអៀនរបស់ពួកគេបែបនេះ​ ​ធ្វើឲ្យ​អ្នកគាំទ្រ​ជាច្រើន​កាន់តែ​អន្ទះ​សា ​ចង់​ឃើញ​ ​និង​ ​ទន្ទឹងរង់ចាំ​ដំណឹងល្អ​របស់​តារាប្រុស-ស្រីមួយគូ​ឆាប់​ៗ​​ ​។​ ​ ទស្សនារូបភាព និង វីដេអូ ខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply