កម្មវិធីម្តងភរិយា កែវ វាសនា លេងឈុតគ្រឿងពេជ្រ ឡើងចាំងភ្នែក តែងខ្លួនស្អាតដូចព្រះនាង!

ភ្នំពេញ៖ តារាប្រុសដ៏មានប្រជាប្រិយភាពលោកកែវ វាសនា បច្ចុប្បន្នបានប្រើជីវិតបែបសាមញ្ញ ក្រោយស្ងាត់ពីសិល្បៈ ក៏ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់។ ដោយឡែក ខណៈពេលដែលស្ងាត់ពីសិល្បៈនេះ តារាប្រុសរូបនេះបានទិញផ្ទះតម្លៃ៨០ម៉ឺនដុល្លារ និងឡានតម្លៃជាង១០ម៉ឺនដុល្លារ ថែមទាំងប្រើជីវិតគ្រួសារពោរពេញដោយសុភមង្គល។ ជាក់ស្តែងកាលពីយប់មិញនេះ តារាប្រុសរូបនេះ និងភរិយាមានកម្មវិធីមួយ ដែលមានការចូលរួមពីតារាល្បីៗមួយចំនួន តែងខ្លួនយ៉ាងស្រស់សង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង។

តែបើក្រឡេកទៅមើលភរិយារបស់លោកវិញ ពិតជាមិនណយនោះទេ ស្របពេលដែលនាងបានតែងខ្លួនយ៉ាងស្អាតជាមួយនឹងឈុតយ៉ាងចែងចាំង​ដូចព្រះនាង អមជាមួយនឹងគ្រឿងពេជ្រ យ៉ាងធំៗតម្លៃរាប់ម៉ឺនដុល្លារនៅក្នុងកម្មវិធី យ៉ាងគួរឲ្យសរសើរ។ជាមួយនឹងសម្រស់របស់ភរិយាលោក បានធ្វើឲ្យហ្វេនមួយចំនួនសរសើរគ្រប់គ្នា ដែលទោះជាមានកូនរួចយ៉ាងណាក្តី តែសម្រស់ហាក់ដូចជាកាន់តែស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ លេងខ្លួនស្អាតក្មេងៗសុំចាញ់៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply