លោកK01 ប្រកាសស្វែងរក ប្អូនស្រី ជន រង គ្រោះ ដែលត្រូវបានយុវតី​មួយ​ក្រុម​ព្រួតគ្នា ​វា​ យ យ៉ាង​ចាស់ដៃ​នៅក្នុង​ថ្នាក់​រៀន ក្នុងគោលបំណងដើម្បី…(មានវីដេអូ)

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ ​មាន​នារី​ជេីងខ្លាំងម្នាក់​បាន ​វា​ យ ត ប់ ​ទៅលេី​ក្មេង​ស្រី​ប៉ុន្មាន​នាក់​ ខណៈ​កំពុង​ធ្វេីដំណេីរ​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួន​នៅស្រុកមេសាង​ ខេត្ត​ព្រៃវែង​​ ដោយគ្រាន់​តែ​ក្រឡេក​មេីល​មុខ​ប៉ុណ្ណោះ​ ដែលសកម្មភាព​មួយនេះ​បាន​ធ្វើឲ្យ​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និងមានការ​រិះគន់​ពី​មហាជន​ជាច្រើន​។

គូសបញ្ជាក់​ថា​​ ក្រោយ​ពី​ឃ្លីប​វីដេអូ ​វា​ យ ត ប់ ​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​​ សម្ថកិច្ចក៏បាន​ ឃា ត់ ​ខ្លួន​នារី​ក្លាហាន​ខាងលើ​ ហេីយថែមទាំងបាន​ វា​ យ ខ្នោះទៀតផង​ ដេីម្បី​ហៅមកធ្វើ​កិច្ច​សន្យា​ និងធ្វើ​ការ​អប់រំ​រួច​ក៏​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​។

ដោយ​ឡែក​ កន្លង​ទៅ​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួល​បួល​ផង​ ស្រាប់តែ​មាន ​ក រ ណី ​មួយ​ទៀត​ ដែល​នៅរសៀល​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ សិស្ស​ស្រី​ម្នាក់​ ត្រូវ​បាន​យុវតី​ជេីង​ខ្លាំង​មួយក្រុម​បាន​នាំគ្នា វា​ យ​ ទា ត់ ធា ក់​ យ៉ាង​ចាស់ដៃ​តែម្តងនៅក្នុង​ថ្នាក់​រៀន​ ខណៈដែល​មាន​សិស្សានុសិស្ស​ជាច្រើន​ សុទ្ធតែ​ប្រុស​ៗបាននាំគ្នា​ឈរមេីល​ និង​មិន​ព្រម​ជួយឃាត់គ្នា​ទាល់តែសោះនោះ។

ចំពោះ​ហេតុការណ៍ ​វា​ យ ត ប់ គ្នា​ដែលកំពុង​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខាងលើ​នេះ​ បាន​កេីត​ឡេីង​នៅ​ចំណុច​វិទ្យាល័យ​ ហ៊ុន​ ​សែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ដែលមាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ នេះបេីតាមការ​បញ្ជាក់​ពី​លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath Fc 20 នៅ​មុន​នេះ​បន្តិច​ តាម​រយៈ​ការ​ឡាយ​ជាវីដេអូ​ ។

ទន្ទឹម​នឹង​ហេតុការណ៍​នេះ​ដែរ​ លោក​ K01 បាន​មានបំណងចង់ជួបជា​មួយយុវតី ​រង គ្រោះ ​ខាងលើ​ ដេីម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ប្អូន​ស្រី​ និង​សុំ​ឲ្យ​ប្អូន​ស្រី​ជួយ​ទាក់​ទងមក​កាន់រូបលោកផ្ទាល់ផងដែរ​ ដេីម្បី​ផ្តល់​កិច្ច​សម្ភា សន៍​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​ដេីម្បី​ឈានទៅដល់​ការ​ដោះស្រាយ​សមស្រប​ណាមួយជូនដល់​ក្មេង​ស្រី ​រង​ គ្រោះ​ រូបនេះ​។ សូមទស្សនាវីដេអូខាងក្រោម

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply