កុំចេះតែហ៊ាន!ក្មេងស្រីមួយក្រុមដែលបាននាំគ្នាព្រួតវាយប្អូនស្រីម្នាក់យ៉ាង​ចាស់ដៃ​នៅក្នុង​ថ្នាក់​រៀនពេលនេះសមត្ថកិច្ចចាប់បានទាំងអស់ហើយ…

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​រសៀល​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​សិស្ស​ស្រី​ម្នាក់​ ត្រូវ​បាន​យុវតី​ជេីង​ខ្លាំង​មួយក្រុម​បាន​នាំគ្នា វា​ យ​ ទា ត់ ធា ក់ ​យ៉ាង​ចាស់ដៃ​តែម្តងនៅក្នុង​ថ្នាក់​រៀន​ ខណៈដែល​មាន​សិស្សានុសិស្ស​ជាច្រើន​ សុទ្ធតែ​ប្រុស​ៗបាននាំគ្នា​ឈរមេីល​ និង​មិន​ព្រម​ជួយឃាត់គ្នា​ទាល់តែសោះនោះ ។

យ៉ាង​ណា​មិញ​ ក្រោយ​ពី​ឃ្លីប​វីដេអូ ​វា​ យ ត ប់ ​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅល្ងាចថ្ងៃ​នេះ​ សមត្ថកិច្ច​ក៏បាន​ឃា ត់​ខ្លួន​យុវតី​ជេីង​ខ្លាំង​ខាង​លេី​ដែលមាន​គ្នាចំនួន​៤នាក់​ និងបាននាំ​ខ្លួនមក​កាន់​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ ដេីម្បី​ធ្វើ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​ ជន ​រង គ្រោះ​ និង​ធ្វើការ​សាកសួរជាបន្ត។

គូសបញ្ជាក់​ថា​ ចំពោះ​ហេតុការណ៍ ​វា​ យ ត ប់ គ្នា​ខាងលើ​នេះ​ បានកេីត​ឡេីង​តាំង​តែ​ពី​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ មកម្ល៉េះ​ ហេីយ​ឃ្លីប​វីដេអូ​មួយ​នេះ​ទេីបតែ​មាន​ការលេចធ្លាយនៅថ្ងៃនេះ​ ប ង្ក ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ រហូត​ឈាន​ដល់ការ​ឃា ត់​ខ្លួន​យុវតី​ជេីង​ខ្លាំង​ទាំង៤នាក់នេះ​ បន្ទាប់​ពី​ម្តាយ​យុវតី​ រង គ្រោះ បានដាក់ ពាក្យ ប្តឹ ងនៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីរកយុត្តិធម៌។

ទន្ទឹម​នឹង​នេះ​ដែរ​ មហាជន​ជាច្រើន​បានសម្តែងនូវ​អារម្មណ៍​រីករាយ​ជាខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែលបាន​ចា ត់​វិធានការ​ដល់​យុវតី​ជេីង​ខ្លាំង​ជា ​ជន ​ប ង្ក​ ទាំង​៤រូបនេះ​ដោយធ្វេីការ​ឃា ត់​ ខ្លួន​ និង​នាំយក​មកសាកសួរជា​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​។ ព័ត៌មាន​លម្អិត​បន្ថែម​ ក្រុម​ការងារ​ Khmer Osja យេីង​ខ្ញុំ​ នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត​ សូម​អរគុណ​។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply