ចេះម្ល៉េះកូនម្ដាយ! កូនភ្លោះឃ្យូដៗពីរនាក់ ចេះគិតគូរដល់ម្ដាយលើសមាឌ កំពុងល្បីលើហ្វេសប៊ុក (មានវីដេអូ)

វីដេអូ​កូនភ្លោះ​ស្រី​វ័យក្មេង​ពីរ​រូប​ ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បន្ទាប់ពី​គណនី​ឈ្មោះ​ ​Dina​ ​Tokata​ ​ដែល​ត្រូវជា​ម្ដាយ​ ​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​របស់​កូនស្រី​ដែល​មិន​ហ៊ាន​ចាយ​លុយ​ដែល​ម្ដាយ​ឱ្យទៅ​រៀន​ទេ​ ​សុខចិត្ត​ទុក​លុយ​នោះ​ ​ហើយ​នាំគ្នា​ប្រគល់​ជូន​ម្ដាយ​វិញ​ ​។​

​តាម​គណនី​ហ្វេ​សប៊ុ​ក​ខាងលើ​ ​កូនភ្លោះ​ស្រី​វ័យក្មេង​រូប​នោះ​ ​ម្នាក់​មានឈ្មោះ​ ​Gigi​ ​និង​ ​ម្នាក់ទៀត​មានឈ្មោះ​ ​Mimi​ ​កុមារី​ទាំងពីរ​បាន​ទុក​លុយ​ដែល​ម្ដាយ​ឱ្យ​រៀន​ ​និង​ ​យក​ត្រឡប់​មក​ប្រគល់​ជូន​ម្ដាយ​វិញ​ ​ព្រោះ​មូលហេតុ​ខ្លាច​ម្ដាយ​គ្មាន​លុយ​ទិញ​ម្ហូបអាហារ​ ​។​

​ដោយសារតែ​ភាព​វៃឆ្លាត​ចេះគិតគូរ​ដូច​មនុស្ស​ធំ​ពេញវ័យ​របស់​នាង​តូច​ ​Gigi​ ​និង​ ​Mimi​ ​ធ្វើ​ឱ្យ​មហាជន​ក្នក់ក្នាញ់​ចំពោះ​ភាព​ក្រមិចក្រមើម​របស់​ពួកគេ​ទាំងពីរ​យ៉ាង​ខ្លាំង​ ​គួបផ្សំ​ជាមួយ​នាង​តូច​ទាំងពីរ​ ​មានមុខ​មា​ត់​ឃ្យូដៗ​ ​កែវភ្នែក​មូល​ក្រ​ឡង់​ៗ​គួរ​ឱ្យ​ស្រឡាញ់​ផង​នោះ​ ​កាន់តែ​ធ្វើ​ឱ្យ​អ្នកលេង​ហ្វេ​សប៊ុ​ក​សរសើរ​ពី​ភាព​ឆ្លាតវៃ​របស់​ពួកគេ​ថែមទៀត​ ​។​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​ ​៖​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​ ​៖​

Leave a Reply