សូមសរសើរលោកយាយ! លោកយាយមកពីខេត្ត ស្លៀកក្បិនបុរាណខ្មែរ ទស្សនាសារៈមន្ទីរជាតិយ៉ាងសមសួន….

បច្ចុប្បន្ននេះបើនិយាយពីឈុតសម្លៀកបំពាក់ខ្មែរបែបបុរាណដូចជាក្បិនជាដើម យើងកម្រឃើញប្រជាជនស្លៀកជាទូទៅណាស់ យើងច្រើនតែឃើញនៅក្នុងភាពយន្តបុរាណ ឬមួយក្នុងពិធីបែបប្រពៃណីណាមួយ ។ ដោយឡែកតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Socheat Chea បានបង្ហោះរូបលោកយាយម្នាក់ឡើងមកពីខេត្ត តែមិនដឹងខេត្តណានោះទេ បានស្លៀកក្បិនពណ៌បៃតង ជាមួយអាវសដៃវែង ព្រមទាំងមានផាហ៊ុមផងនោះ ពិតជាស្អាតសមសួនតាមបែបខ្មែរពីជំនាន់មុនគួរឱ្យសរសើរ ៕

Leave a Reply