ពិតជាបងស្រីល្អមែន!! ឱក​ ​សុគន្ធ​កញ្ញា​ ​បោះទុន​ជួយ​ប្អូនស្រី​បើកជំនួញ​ថ្មី​​គឺ….

ក្នុងនាម​ជា​បងស្រី​ម្នាក់​ តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បោះទុន​មួយចំនួន​ដើម្បី​ជួយ​ដល់​ប្អូនស្រី​ជាទី​ ​ស្រឡាញ់​ក្នុង​ការ​បើកហាង​រកស៊ី​ថ្មី​មួយ ​បន្ទាប់ពី​ប្អូនស្រី​ខ្លួន​បាន​ជួយ​នាង ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​សិល្បៈ​។ ​នៅក្នុង​ថ្ងៃ​បើក​សម្ពោធ​ហាង​ថ្មី​មួយ​របស់​ប្អូនស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅ​ថ្ងៃទី​ ​១៥​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២០២០​ ​នេះ​នៅ​តាម​បណ្តោយ​ផ្លូវ​ ​២០០៤ ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​វត្តមាន​ ​សិល្បករ​ ​សិល្បការី​នី​ជាច្រើន​ចូលរួម​អបអរសាទរ​។​

អ្វី​ដែល​គូរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ ​និយាយ​ថា​ ​ថ្វីត្បិតតែ​ហាង​តែ​ ​AN​ ​CHA​ ​ផ្លូវ​ ​២០០៤​ ​មិនមែន​ជា​ហាង​របស់​នាង​ ​ប៉ុន្តែ​នាង​បាន​ចេញ​ ​ថ​វិការ​ខ្លះ ​ក្នុង​ការ​ជួយ​បើកហាង​ដល់​ប្អូនស្រី​ជាទីស្រឡាញ់​ ​។​ ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បន្ថែម​ទៀត​ថា​ ​អ្នកនាង​ពិតជា​សប្បាយចិត្ត​នៅពេល​ឃើញ​ប្អូនស្រី​មានមុខ​របរ​​ផ្ទាល់ខ្លួន​ ​ដែល​កន្លងមក​ប្អូនស្រី​នាង​គឺជា​ជំនួយការ​ដ៏​ល្អ​ដែល​បាន​ជួយ​នាង​មើល​ ​ការខុសត្រូវ​នាង​ក្នុង​ ​សិល្បៈ​ ​នាង​សង្ឃឹមថា​ប្អូនស្រី​ខ្លួន​នឹង​ជោគជ័យ​ក្នុង​មុខរបរ​រកស៊ី​នេះ​ ​។​

​ក្រឡេក​មើល​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​តា​ណា​ ​មាន​វ័យ​ ​២៧​ ​ឆ្នាំ​ត្រូវជា​ប្អូនស្រី​របស់​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មាន​រូប​សម្រស់​ ​ស្រស់​ស្អាត​មិនចាញ់​បងស្រី​នោះ​ទេ​។​ ​នាង​បាន​និយាយ​ថា​ ​នេះ​គឺជា​ការងារ​រកស៊ី​ដំបូង​ហើយ​ ​សម្រាប់​ ​រូប​នាង​ ​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ចេញ​រកស៊ី​ ​នាង​មិន​នឹកស្មាន​ថា​ ​អាច​មានមុខ​របរ​រក​ ​ស៊ី​ផ្ទាល់ខ្លួន​បែបនេះ​ឡើយ​។​ ​កន្លងមក​ធ្លាប់តែ​ជួយ​មើល​ការខុសត្រូវ​បងស្រី​ ​និង​ជួយ​មើល​មុខរបរ​អ្នក​ម្តាយ​ ​។​

ឱក​ ​សុគន្ធ​តា​ណា​ ​បាន​បន្ត​ទៀត​ថា​ ​ដើមទុន​ក្នុង​ការ​បើកហាង​ ​AN​ ​CHA​ ​នេះ​គឺ​ចំណាយ​អស់​ជិត​ ​៥​ ​ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​មានការ​ជួយ​ពី​បងស្រី​នាង​ ​(​ឱក​ ​សុគន្ធ​កញ្ញា​ ​)​ ​ផង​ដែរ​ ​។​ ​មូលហេតុ​ដែល​នាង​ ​សម្រេច​ ​ចិត្ត​បើកហាង​នេះ​ដោយសារ​នាង​ស្រឡាញ់​និង​ចូល​ចិ​ត្ត​ប្រ៊េន​ ​AN​ ​CHA​ ​ដែល​ជា​ប្រ៊េន​ ​របស់​ ​កូន​ ​ខ្មែរ​ ​សុទ្ធសាធ​ ​។​ ​សិល្បករ​សិល្បការី​នី​ដែល​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ចូលរួម​ក្នុង​ពិធី​ ​សម្ពោធ​ហាង​របស់​ប្អូនស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ម្នា​ក់ៗ​សុទ្ធតែ​បាន​ជូនពរ​នាង​ឱ្យ​ជោគជ័យ​ក្នុង​ការ​រកស៊ី​ ​។​ ​​ថ្វីត្បិតតែ​រវល់​នៅក្នុង​ការ​មើល​ហាង​ក្តី​តែ​កញ្ញា​ ​ឱក​ ​សុគន្ធ​តា​ណា​ ​នៅតែ​បន្ត​ជួយ​មើល​ការខុសត្រូវ​ ​បងស្រី​របស់​ខ្លួន​ដូចមុន​ដដែល​ ​៕​

Leave a Reply