បង្ហាញមុខតួប្រុស១២ រូបដែល Bella ធ្លាប់សម្តែងសាច់ប៉ះសាច់ រយៈ ៨ ឆ្នាំ មកនេះ….

តារា​សម្តែង បេឡា រ៉ានី (Bella Ranee) បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថៃ​អស់​រយៈពេល ៨ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១១ មក ហើយ​បានបង្ហាញ​ជំនាញ​សម្ដែង​របស់​នាង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ចំនួន ១៣ រឿង និង ភាពយន្ត​ខ្នាត​ធំ​ចំនួន ២ ដែល​រឿង​ទាំងនោះ សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ខ្ពស់ ។ ប្រិយមិត្ត​ដឹង​ទេ​ក្នុង​រយៈពេល ៨ ឆ្នាំ របស់ បេឡា ដែល​ប្រឡូក​ក្នុង​អាជីព​សម្តែង​នេះ តើ​នាង​ធ្លាប់​ជួប​ដៃ​សម្តែង​ប្រុស​ណាខ្លះ ?

​ពេលនេះ​យើង​នឹង​បើក​បង្ហាញ​វត្តមាន​តួឯក​ប្រុស ១២ ដួង ដែល​ធ្លាប់​កៀក​កិត​ស្និទ្ធស្នាល​ជាមួយ បេឡា រ៉ានី តាមរយៈ​ការសម្ដែង​ខ្សែភាពយន្ត ទាំង​ភាគ និង ខ្នាត​ធំ ។ ចង់ដឹង​មាន​តារា​ប្រុស​ណាខ្លះ តាមដាន​ជាមួយគ្នា​ដូចខាងក្រោម ៖

១- Mouse Natcha ៈ ធ្លាប់​សម្តែង​ជាមួយ បេឡា នៅក្នុង​ឆ្នាំ ២០១២ ក្នុង​ខ្សែភាពយន្ត «My True Friend» ។​

២- Ananda Everingham ៈ ក្នុង​ឆ្នាំ ២០១២ តារា​ប្រុស​រូបនេះ​ក៏បាន​សម្តែង​ខ្សែភាពយន្ត​រឿង​ខ្នាត​ធំ «Fatherland» តារា​ស្រី បេឡា រួម​នឹង​លោក Weir Sukollawat ។ តាម​ប្រភពព័ត៌មាន​បានឱ្យដឹង ថា​ខ្សែភាពយន្ត​នេះ​នឹង​បញ្ចាំង​តាម​រោងកុន​ក្នុងពេល​ឆាប់ៗ​នេះ ។​

៣- Boy Pakorn ៈ ឆ្នាំ ២០១៣ បេឡា រ៉ានី បាន​ដើរតួ​ជា​លើកដំបូង​ជាមួយ Boy Pakorn នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ «Pon Prom Onlaweng» ។​

៤- James Jirayu ៈ ឆ្នាំ ២០១៣ ដដែល បេឡា បាន​សម្តែង​រឿង​ភាគ​ទូរទស្សន៍​មួយ​ផ្សេងទៀត​គឺ «Suparburoot Jutathep» ជាមួយ​ជេ​ម ជី​រ៉ា​យុ ។ នៅ​ឆ្នាំ ២០១៦ ពួកគេ​បាន​ជួបជុំគ្នា​ឡើងវិញ នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ «Padiwarada» ។​

៥- Ken Phupoom ៈ ក្នុង​ឆ្នាំ ២០១៤ បេឡា ត្រូវបាន​ចាប់​ដៃគូ​ជាមួយ Ken Phupoom ជា​លើកដំបូង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ «Look Tard» ។​

៦- Aum Atichart ៈ បេឡា បាន​សម្តែង​រឿង​ភាគ​ទូរទស្សន៍ «Plerng Chimplee» ជាមួយ​តារា​សម្តែង Aum Atichart ក្នុង​ឆ្នាំ ២០១៤ ។​

៧- Mark Prin ៈ នៅ​ចុងឆ្នាំ ២០១៤ និង ដើមឆ្នាំ ២០១៥ នាង​បាន​សម្តែង​ក្នុង​រឿង «Phope Ruk» ជាមួយ Mark Prin ។​

៨- Andrew Gregson ៈ ក្នុង​ឆ្នាំ ២០១៦ នាង​បាន​សម្តែង​ជាមួយ​តារា​សម្តែង​ជើងចាស់ Andrew Gregson នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ «Wimarn Mekkala» ។​

៩- Pong Nawat ៈ ក្នុង​ឆ្នាំ ២០១៧ សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ «Plerng Boon» (​ភ្លើង​បុណ្យ​) ជាមួយ Pong Nawat និង Janie Thienphosuwan ។​

១០- Pope Thanawat ៈ នៅ​ឆ្នាំ ២០១៨ សម្តែង​ក្នុង​រឿង «​បុព្វេសន្និវាស​» ជាមួយ Pope Thanawat និង ពេលនេះ​ពួកគេ​កំពុង​ថត​រឿង​ភាគ​ទូរទស្សន៍​ថ្មី​មួយទៀត​គឺ «Roy Leh Marnya» ។​

១១- Great Warintorn ៈ ក្នុង​ឆ្នាំ ២០១៨ នាង​បាន​សម្តែង​ជាមួយ​លោក Great Warintorn ក្នុង​រឿង «Pbee Kaew Nang Hong» ។​

១២- Phet Thakrit ៈ ក្នុង​ឆ្នាំ ២០១៩ ក្នុង​រឿង «Krong Karm» (​អន្លុង​កម្ម​) សម្តែង​ជាមួយ Phet Thakrit ៕

Leave a Reply