សរសើរទឹកចិត្តគ្រួសារសាច់ថ្លៃ ពេជ្រ សូលីកា នៅគាំទ្រលើកទឹកចិត្តរហូត ខណៈនាងកំពុងជួបទុ ក្ខធំ….

ចាប់តាំងពី​សម្រេចចិត្ត​ភ្ជាប់ពាក្យ​សាង​ជីវិត​ថ្មី​ ​ត្រៀមខ្លួន​ធ្វើជា​កូនក្រមុំ​ដឹកដៃ​មនុស្សជា​ទីស្រឡាញ់​ចូល​រោងការ​ ​ពេជ្រ​ ​សូលី​កា​ ​ជួបប្រទះ​ព្យុះភ្លៀង​បោកបក់​ក្នុង​ជីវិ​ត​ផ្ទួន​ៗ​ ​ដែល​រឿងរ៉ាវ​នី​មួយ​ៗ​ ​សុទ្ធតែ​ល្បី​ផ្ទុះ​សុះសាយ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ ​ខណៈ​មាន​មហាជន​មួយចំនួន​បាន​ចោល​ពាក្យ​រិះគន់​ធ្ងន់​ស្រាល​ទៅលើ​រូប​នាង​ ​តែ​ក៏​មាន​អ្នកគាំទ្រ​មួយចំនួន​ទៀត​ ​នៅតែ​បន្ត​លើកទឹកចិត្ត​នាង​ឱ្យ​រឹងមាំ​កុំ​ចុះចាញ់​ ​។​

​ទន្ទឹម​នឹង​នោះ​ ​ងាក​ទៅ​មើល​ខាង​ក្រុម​គ្រួសារ​លោក​ ​Han​ ​Khim​ ​ដែល​ត្រូវជា​គូ​ដណ្ដឹង​សំណព្វចិត្ត​របស់​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​វិញ​ ​ចាប់តាំងពី​ផ្ទុះ​រឿង​ធំ​ត្រូវ​មិត្តភក្ដិ​សម្លាញ់​បក​អា​ក្រាក​ហែកហួរ​កេរ្ដិ៍​ឈ្មោះ​រហូតដល់​រឿង​ម្ដាយ​នាង​ក្លាយជា​ឃាតក​សម្លាប់​មនុស្ស​ ​ប៉ុន្ដែ​ទាំង​អនាគត​ឪពុកម្ដាយ​ក្មេក​ ​សាច់ញាតិ​ជិត​ឆ្ងាយ​ខាង​អនាគត​ស្វាមី​នាង​ ​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ ​បង្ហាញ​ការ​យកចិត្ត​ទុក្ខ​ដាក់​ ​និង​ ​នៅតែ​នៅ​ក្រោយខ្នង​ចាំ​លើកទឹកចិត្ត​នាង​ជានិច្ច​ ​។​

​នេះ​អាច​និយាយ​ថា​ជា​កម្មផល​ ​ឬ​បុណ្យ​កុសល​របស់​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​បាន​សាង​ពី​ជាតិមុន​ឬ​យ៉ាងណា​?​ ​ដែល​ជួបប្រទះ​ព្យុះភ្លៀង​ក្នុង​ជីវិ​ត​ផ្ទួន​ៗ​បែបនេះ​ ​ប៉ុន្ដែ​បែរជា​រកបាន​គូ​ដណ្ដឹង​មានចិត្ត​ស្មោះស្ម័គ្រ​តាមមើល​ថែ​ ​ផ្ដល់​កម្លាំងចិត្ត​ដល់​នាង​គ្រប់ពេល​ ​ជាពិសេស​ខាង​ក្រុម​គ្រួសារ​សាច់ថ្លៃ​ ​ក៏​មិន​រើសអើង​ ​បែរជា​នៅ​ខាង​នាង​ ​ចាំ​ជួយ​លើកទឹកចិត្ត​នាង​គ្រប់ពេល​ទៅវិញ​ ​។​

​ដូច​ពាក្យ​គេ​ច្រើនតែ​និយាយ​ថា​ ​មើល​មនុស្ស​ថា​អ្នកណា​ដែល​ស្រឡាញ់​ស្មោះត្រង់​ជាមួយ​យើង​ពិតប្រាកដ​ ​គឺ​នៅពេល​ដែល​ជីវិត​យើង​កំពុង​លំបាក​ ​កំពុង​ជួប​បញ្ហា​ច្រើន​បំផុត​ ​ប៉ុន្ដែ​គេ​នៅតែ​មិន​បោះបង់​យើង​ចោល​ ​ចាំ​នៅ​ក្បែរ​យើង​ ​ចាប់ដៃ​យើង​ឱ្យ​ក្រោកឈរ​ដើរទៅ​មុខ​ជាមួយគ្នា​នេះ​ហើយ​ ​៕​

Leave a Reply