ក្តៅៗ ទីបំផុតអុី រ៉ង់ ព្រមទទួលស្គាល់ថា ខ្លួនគឺជាអ្នក បា ញ់ ទ ម្លា ក់ យន្តហោះអ៊ុយ ក្រែន ដែលបណ្តាលអោយមនុស្ស ១៧៦នាក់ក្នុងយន្តហោះ ស្លា ប់ ទាំងអស់….

នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០​ នេះ​ មានហេតុការណ៏​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​ ដែលជាយន្តហោះប្រភេទ ប៊ូអ៊ីង ៧៣៧-៨០០​ ដឹកអ្នកដំណើរសរុបចំនួន១៧៦នាក់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន អ៊ីម៉ាម ខូមៃនី នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់​ ដោយមានគោលដៅ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ បូរីស្ពីល នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ យន្ដហោះ ប៊ូអ៊ីង ៧៣៧-៨០០ ខាងលើនេះ​ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) និងបានធ្លាក់ក្រោយហោះឡើងបានបន្តិចប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី ក្នុងរដ្ឋធានីតេហេរ៉ង់ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់​ប្រទេស​អ៊ីរ៉ង់បាន​ឲ្យដឹង​ថា​ ចំពោះ​យន្ដហោះប្រភេទប៊ូអ៊ីង ៧៣៧-៨០០ គឺបានធ្លាក់នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់​ ដែលបាន​បង្កឲ្យ​អ្នកដំណើរ​ និងនាវិកចំនួន ១៧៦នាក់នៅលើយន្តហោះបានស្លា​ ប់​បាត់​បង់​ជីវិត​ទាំង​អស់​តែម្តង​។ យ៉ាង​ណា​មិញ​ នៅថ្ងៃ​សៅរ៍​ ទី​១១​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ខាងលើ​បាន​ធ្លាក់​ និង​បង្ក​ឲ្យ​មនុស្ស​ចំនួន​ ១៧៦នាក់​បាន​ស្លា​ ប់​​បាត់បង់​ជីវិត​ គឺដោយសារតែ​អ៊ីរ៉ង់​ជាអ្នកបាញ់​ទម្លាក់។

ក្នុង​នោះ​ដែរ​ អ៉ីរ៉ង់បានបន្ទោសលើកំហុសឆ្គង ដែលបង្កឡើងដោយកត្តាមនុស្ស ទើបជាហេតុបណ្តាលឲ្យមានការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនដោយអចេតនា នៅទីក្រុងតេហេរ៉ង់។ នេះ​បេីយោងតាម​ការ​ចុះ​ផ្សាយ​ពី​អង្គភាព​សារព័ត៌មាន​ Fresh News នៅមុននេះបន្តិច ដោយដក​ស្រង់​ការចេញ​ផ្សាយ​ពី​ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់ ។

Leave a Reply