អាណិតណាស់…ប្តីក៏ឈឺ កូនក៏ឈឺ ចំណែកអ៊ុំស្រីដើររើសអេតចាយ យកលុយមកទិញបាយឲ្យកូននិងប្តីហូប តែពេលនេះគាត់លំបាកណាស់…(មានវិដេអូ)

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អធិរាជត្រកូល លី បានបង្ហោះសារនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ៊ុំស្រីម្នាក់ គាត់រស់នៅក្នុងស្ថានភាពលំបាកណាស់ ប្តីក៏ឈឺ កូនក៏ឈឺ មិនដឹងទៅពឹងអ្នកណាទេ ព្រោះរាល់ថ្ងៃគាត់ដើររើសអេតចាយដើម្បីយកប្រាក់ទៅទិញបាយកូននិងប្តីហូប តែពេលនេះអ៊ុំស្រីគាត់ពិតលំបាកវេទនាណាស់។

បើយោងតាមគណនីហ្វេសប៊ុកបានបង្ហោះសារថា “5.12.2019👉លេខបរិច្ចាកទានថវិការ📲0964288200 អាណិតអ្នកមីងណាស់ប្តីក៏ឈឺ កូនក៏ឈឺគេងនៅមន្ទីពេទ្យ អ្នកមីងដើររើសអេតចាយ លក់យកលុយទិញ បាយអោយកូនញាំ ក្រហើយ កូនឈឺទៀត😢😢😢
អ្នកមីង នៅ ភូមិអូរ ស្រុក ជីក្រែង ខេត្ត សៀមរាប”។ អាស្រ័យហេតុនេះ សូមបងប្អូនសប្បុរសជន មេត្តាជួយដល់អ៊ុំស្រី កូន និងប្តីរបស់គាត់ផង ព្រោះពេលនេះគាត់ពិតជាត្រូវការបងប្អូនជួយដល់ពួកគាត់ផង៕ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply