មិនធម្មតា! អ្នកនាង សួស វីហ្សា និងស្វាមី បង្ហាញទិដ្ឋភាពស្អាតៗក្រោយទៅក្រេបទឹកឃ្មុំនៅឯកោះសមុទ្រខ្មែរ…..

ភ្នំពេញ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីសា ដែលអ្នកទាំងពីរបានទន្ទឹមរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។

ក្នុងនោះដែរ សូម​ជម្រាប​ដែរថា​ ក្នុងកម្មវិធីជ័យមង្គលរបស់តារាចម្រៀង​ និង​តារា​សម្តែងទាំងពីររូបនេះ​ បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញនិងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។

ជាក់ស្តែង ទន្ទឹង​នឹង​ថ្ងៃដ៏វិសេសវិសាលមានសិរីសួស្តីមួយនេះ គេសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗជាច្រេីនរូប បាន នាំគ្នាអញ្ជើញមកចូលរួម ដោយមានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ,លោក ខេមរៈ សិរីមន្ដ, កញ្ញា សុខ សុីឡាលីន, នី រតនា និងភរិយា, ពេជ្រ សោភា និងអនាគតស្វាមី, ជា សុវណ្ណរិទ្ធិ, កែវ ចាន់និមល, ឆន សុវណ្ណារាជ,និងតារាល្បីៗជាច្រើនរូបទៀត ដើម្បីចូលរួមអបអរសាទរ និងជូនពរដល់គូស្វាមីភរិយាថ្មី។

ដោយឡែក ក្រោយ​ពី​កម្មវិធី​មង្គលការ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​យ៉ាង​រីករាយ​ហើយ​នោះ​ កាលពី​ម្សិលមិញ​នេះ​ លោក ថមមី និងអ្នកនាង សួស​ វីហ្សា​ រួម​ជាមួយ​ក្រុម​គ្រួសារ​​​ បានមាន​ដំណឹង​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅកោះ​ឋានសួគ៌​ ខេត្ត​ព្រះសីហនុ​​។​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​មុន​នេះ​បន្តិច​​ លោក​ ថមមី​ ក៏មានជា​ពាក្យ​ពេចន៍​យ៉ាង​ផ្អែមល្ហែម​និយាយ​ទៅកាន់​ភរិយា​របស់​ខ្លួន​ថា៖«ទេសភាពឆ្នេរសមុទ្រដ៍ស្រស់ស្អាតនៅកោះឋានសួគ៍​ ពិតជាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែនៅតែចាញ់សម្រស់ភរិយារបស់ខ្ញ៉ំទេ។

ទេសភាពដ៍ស្រស់ស្អាតនៃកោះនេះ​ គឺស្ថិតនៅក្នុងប្រទេសសន្តិភាពគឺប្រទេសកម្ពុជា​ យើងហ្នឹងឯងផ្ញើរចិត្តនឹករលឹកដល់បងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់ចូលចិត្តពួកខ្ញ៉ំ សូមអរគុណ»។គូសបញ្ជាក់​ដែរថា​ នេះ​គ្រាន់តែ​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​​ ខណៈដែល​អ្នកទាំងពីរ​កំពុង​រង់ចាំ​ VISA ពី​ស្ថានទូត​ ដេីម្បី​បន្ត​ដំណេីរ​កម្សាន្ត​ទៅក្រេប​ទឹក​ឃ្មុំ​ នៅប៉ែក​អឺរ៉ុបដែលមាន​ចំនួន​៨ប្រទេស​ ដោយ​ក្នុង​នោះ​រួមមាន​ ប្រទេស​បារាំង​,​ ប្រទេស​ស្វីស​,​ ប្រទេស​ហូឡង់​,​ ប្រទេស​អេស្ប៉ាញ​,​ ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​ដេណឺម៉ាក​ នៅ​មាន​ប្រទេសចំនួន២ទៀត​ ដែលអ្នកទាំងពីរមិនទាន់បាន​បញ្ជាក់​។ប្រភព៖ ហ្វេសប៊ុក

Leave a Reply