អ្នកណាមិនច្រណែន Janie ក្រៅពីបានស្វាមីសង្ហាហើយ ចេះបំពេញតួនាទីជា ឪពុកគំរូទៀត…..

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី អ្នកនាង​​ Janie បានសម្រាលកូន ដោយសុវត្ថិភាពហើយ ធ្វើឲ្យហ្វេនៗរំភើប អបអរសាទរគ្រប់គ្នា។ អ្វីដែលកាន់តែពិសេស គេឃើញថា កូនស្រីរបស់ Janie ទើបតែកើតមែន តែពិតជាមានមុខមាត់ស្រស់ស្អាត ហើយគួរឲ្យក្នាញ់ខ្លាំងណាស់ មើលកាន់តែយូរ កាន់តែកាត់តាមប៉ាៗ បេះដាក់តែម្ដង។

ទន្ទឹមនឹងនេះដែរ ក្រោយពី Janie ទទួលបានសមាជិកថ្មីនេះភ្លាម តារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនរាល់គ្នា ចាំតាមដានពីសកម្មភាពប្រចាំថ្ងៃ នាងមិនចេះដាច់ ជាពិសេស ត្រូវបានគេចាត់ទុកជាតារាស្រី ដែលមានសំណាង បានស្វាមីមានរូបរាងសង្ហាហើយ ចេះយល់ចិត្តថ្នាក់ថ្នមទាំងម្ដាយ និងកូនផងដែរ។ ជាក់ស្ដែង តាមរយៈរូបថតជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គម បុរសជាស្វាមីរបស់ Janie ពិតជាបំពេញតួនាទី ជាស្វាមី និងលោកប៉ាដ៏ល្អ មើលថែកូនស្រី ជំនួសភរិយា ធ្វើឲ្យហ្វេនៗពិតជាមិនច្រណែនមិនបាន៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Leave a Reply